home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតបន្ថែមឲ្យអាជីវករ សន្តិសុខ បុគ្គលិកផ្សារអូរឫស្សី ទៅធ្វើតេស្ត

រដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតបន្ថែមឲ្យអាជីវករ សន្តិសុខ បុគ្គលិកផ្សារអូរឫស្សី ទៅធ្វើតេស្ត

ព្រឹកនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម អំពី​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ ក្នុង​ផ្សារ​អូរឫស្សី។ ក្នុង​សេចក្ដី​ណែនាំ​ថ្មី​បន្ថែម​នេះ​បាន​បញ្ជាក់ថា ស្ថានភាព​វិវឌ្ឍ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​មូលដ្ឋាន​នេះ​ជា​ពិសេស ក្នុង​ចំណោម​អាជីវករ សន្តិសុខ និង​បុគ្គលិក កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ ដែល​មាន​ការ​ឆ្លង​ជា​បន្តប​ន្ទាប់​សរុប​ត្រឹម​រយៈពេល ៤ថ្ងៃ បាន​រក​ឃើញ​អ្នក​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ប្រមាណ​ជាង ១០០នាក់។

ដើម្បី​ឈាន​ទៅ​កាត់​ផ្តាច់​ប្រភព​ចម្លង និងទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ផ្សារ​អូរឫស្សី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ក្រើន​រម្លឹក និង​ណែនាំ ៤ ចំណុច​សំខាន់។

ទី១ ចៀស​វាង​ការ​ពិន័យ​អន្តរការណ៍ និង​ការ​ទទួលខុស​ត្រូវ ចំពោះ​មុខ​ច្បាប់ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់​ព័ន្ធ ព្រម​ទាំង​ពលរដ្ឋ​ដែល​បាន​ចេញ-ចូល​ផ្សារ​នេះ ចាប់​ពី​ថ្ងៃទី១ ខែមេសា ដែល​មិន​ទាន់​បាន​ទៅ​យក​សំណាក ត្រូវ​រួសរាន់​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​បាក់ទូក និង​ត្រូវ​អនុវត្ត​វិធាន​ចត្តាឡីស័ក ១៤ថ្ងៃ។

ទី២ ចំពោះ​អាជីវករ សន្តិសុខ និង​បុគ្គលិក-កម្មករ បម្រើ​ការងារ​ក្នុងផ្សារ ដែល​មិន​ព្រម​សហការ​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូវីដ-១៩ តាម​ការ​ណែនាំ​នេះ នឹង​មិន​ឲ្យ​បន្ត​អាជីវកម្ម​លក់ដូរ ឬ​ចេញ-ចូល​មក​បម្រើ​ការងារ​របស់​ខ្លួន​ឡើយ នៅ​ពេល​ផ្សារ​នេះ​បើក​ដំណើរ​ការ​ឡើង​វិញ។

ទី៣ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​រស់នៅ​ក្បែរ​ខាង ជាមួយ​អាជីវករ សន្តិសុខ និង​បុគ្គលិក-កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ​អូរឫស្សី ដាច់ខាត មិន​ត្រូវ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​ឡើយ និង​ត្រូវ​ចូលរួម​ឃ្លាំ​មើល​ពី​ការ​អនុវត្ត​វិធាន​ចត្តាឡីស័ក​របស់​ពួកគាត់។

ទី៤ អាជ្ញាធ​រមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដែល​មាន​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ​បម្រើ​ការងារ​ក្នុងផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ កំពុង​រស់នៅ​ក្នុង​មូលដ្ឋាន​ដែនដី​ដែល​ខ្លួន​គ្រប់​គ្រង ត្រូវ​ចុះ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ពួក​គាត់ ទៅ​យក​សំណាក​តេស្ត​រក​មេរោគកូវីដ-១៩។

កូវីដ ១៩

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ ដេត ធន្នី
កែ កាល​ពី​សប្ដាហ៍​មុន
x