brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ព្រឹកនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ម្នាក់ទៀត តួលេខសរុបកើនដល់ ៣០នាក់

ស្រ្តីជនជាតិ​ខ្មែរ​អាយុ​ ៦១ឆ្នាំ​ រស់នៅ​សង្កាត់​ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ នៅ​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ ម៉ោង៦៖៣០នាទី​ល្ងាច។

ព្រឹកនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ម្នាក់ទៀត តួលេខសរុបកើនដល់ ៣០នាក់

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្ត្រីរូបនេះ​​រក​ឃើញ​វិជ្ជមានកូវីដ ១៩ ហើយ​ត្រូវ​​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ នៅ​ថ្ងៃទី៣០ មីនា ២០២១។ ដោយសារ​អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​មាន​ជំងឺទឹកនោម​ផ្អែម​ប្រចាំកាយ​ផង ទើប​ក្រុមគ្រូពេទ្យ​មិនអាច​ជួយ​សង្គ្រោះ​បាន។

គិត​ត្រឹម​ព្រឹកថ្ងៃទី១២ មេសា ២០២១ ចំនួនករណីជំងឺកូវីដ-១៩ សរុប​កេីន​ ៤៥១៥នាក់​​​​​​​​​​​​​ ចំនួនសម្រាកពេទ្យ ២២៦៨នាក់​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២២១២​​​​​​​​​​​​​​​​ និង ស្លាប់ ៣០នាក់។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 12/04/2021