brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មន្ត្រីក្រសួងព័ត៌មាន និងជាចៅស្រីឯកឧត្តម ម៉ៅ អាយុទ្ធ វិជ្ជមានកូវីដ ១៩

មន្ត្រីរាជការ​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៅ​ក្រសួង​ព័ត៌មាន កញ្ញា ផង់ សុភី វិជ្ជមានកូ​វីដ ១៩ នៅថ្ងៃទី២០ មេសា ២០២១។ បើការបញ្ជាក់​នៅ​ក្នុង​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន មន្ត្រីរូប​នេះ​មាន​តួនាទី​ជា​ជំនួយការ​របស់​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន ដែល​ជាជីតា​របស់​ខ្លួន និង​បាន​ទទួលមរណភាពដោយសារ​​ជំងឺកូវីដ ១៩ កាល​​ពី​​ពេល​​កន្លង។

មន្ត្រីក្រសួងព័ត៌មាន និងជាចៅស្រីឯកឧត្តម ម៉ៅ អាយុទ្ធ វិជ្ជមានកូវីដ ១៩

កញ្ញា ផង់ សុភី បាន​សុំវត្តមាន​ពី​ក្រសួង​ព័ត៌មាន​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ២០១៩ ដើម្បី​រៀបចំ​ដឹកនាំ​​​ភាពយន្ត ប៉ុន្តែ​អំឡុង​ពេល​ចាក់​វ៉ាក់សាំងកូវីដ ១៩ ក្នុង​ក្រប​ខណ្ឌក្រសួង កញ្ញា​បាន​មក​​ក្រសួង ២លើក ប៉ុន្តែ​មិន​បាន​ចូល​ក្នុង​តំបន់​ចាក់​វ៉ាក់សាំង​នោះ​ទេ ព្រោះ​ពុំមាន​ឈ្មោះ។ កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 21/04/2021