brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មានមូលហេតុតែ ៣នេះប៉ុណ្ណោះ ទើបអ្នករស់នៅតំបន់ក្រហម អាចចេញពីផ្ទះបាន

មានមូលហេតុតែ ៣នេះប៉ុណ្ណោះ ទើបអ្នករស់នៅតំបន់ក្រហម អាចចេញពីផ្ទះបាន

មានមូលហេតុតែ ៣នេះប៉ុណ្ណោះ ទើបអ្នករស់នៅតំបន់ក្រហម អាចចេញពីផ្ទះបាន

បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​បិទខ្ទប់ ដែល​ជា​តំបន់​ក្រហម អាច​ចេញ​ពី​ផ្ទះ​បាន លុះ​ណា​តែ​មាន​មូលហេតុ​សំខាន់ ៣ ប៉ុណ្ណោះ នេះបើតាមការ​លើក​ឡើងរបស់​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព។

មូលហេតុសំខាន់ទាំង៣នោះរួមមាន៖

១.សុខភាពបន្ទាន់

២.ទៅ​យក​សំណាក​វិភាគ​រក​មេរោគកូវីដ-១៩ និង

៣.ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដូសទី២។

ចំពោះ​ពលរដ្​ឋដែល​រស់​នៅក្នុង​តំបន់​បិទ​ខ្ទប់ តែ​មិនមែន​ជា​តំបន់​ក្រហម អាច​ធ្វើ​ដំណើរ​បាន ក្រោម​ហេតុផល​ដូចជា៖

១. សុខភាព​បន្ទាន់

២. ទៅ​រក​សំណាក​វិភាគរកកូវីដ ១៩

៣. ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ ដូសទី២

៤. ទៅ​កន្លែង​លក់​ម្ហូបអាហារ ឬ​កន្លែង​លក់សម្ភារៈចាំបាច់​ប្រចាំថ្ងៃ ៣ដង/សប្តាហ៍

៥. ទៅ​ឱសថស្ថាន និង​កន្លែង​លក់​ហ្គាស​សម្រាប់​ចម្អិន​អាហារ។

ខាងក្រោម​នេះ​ជាតារាង​ប្រៀបធៀបវិ​ធានការ​ពាក់ព័ន្ធនឹង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើ​របស់​ពលរដ្ឋរស់នៅ​ក្នុង​តំបន់​បិទខ្ទប់។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 24/04/2021