ប្រទេសកម្ពុជាយើងនៅថ្ងៃទី២៥ មេសា ២០២១ បន្តរកឃើញការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ៥៧៨នាក់ និងពលករមកពីថៃចំនួនម្នាក់ សរុបទាំងអស់ ៥៨០នាក់។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏មានករណីជាសះស្បើយពីកូវីដ ១៩ ចំនួន ១៧៧នាក់ និងស្លាប់ ៥ករណីដែរ។