backup og meta

អ្នករស់នៅតំបន់លឿង លឿងទុំ និងក្រហម អាចធ្វើ ឬមិនអាចធ្វើសកម្មភាពអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 27, 2021

    អ្នករស់នៅតំបន់លឿង លឿងទុំ និងក្រហម អាចធ្វើ ឬមិនអាចធ្វើសកម្មភាពអីខ្លះ?

    រាជរដ្ឋភិបាល​កម្ពុជា បាន​បែង​ចែក​កំណត់​បិទ​ខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​ជា ៣ គឺតំបន់ក្រហម តំបន់​លឿង​ទុំ និង​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

    តំបន់​ក្រហម៖ ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍។

    តំបន់​លឿង​ទុំ៖ ភូមិសាស្ត្រ​ដេល​មាន​ការ​ឆ្លង​រាលដាល​កម្រតិ​មធ្យម​នៃ​ជំងឺ​កូវីដ-១៩ក្នុង​សហគមន៍។

    តំបន់​លឿង៖ ភូមិសាស្ត្រ​ដេល​មាន​ការ​ឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូវីដ-១៩​ក្នុង​សហគមន៍។

    ១. តំបន់លឿង

    – ​អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​ក្នុង”តំបន់​លឿង” ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ហើយ​សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ក៏​ត្រូវ​បាន​អនុញ្ញាត លើក​លែង​តែ​មុខ​របរ​មួយចំនួន នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​នៅ​ឡើយ។

    – សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង “តំបន់​លឿង” ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ធម្មតា លើក​លែង​តែ​សាលារៀន​ទាំង​រដ្ឋ និង​ឯក​ជន អាជីវកម្ម​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ រោង​ភាពយន្ត ក្លឹបហាត់ប្រាណ ហាងលក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។ សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​ដែល​បើក​ដំណើរ​ការ​ក្នុង”តំបន់​លឿង” ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​ម៉ឺងម៉ាត់។

    – រាល់​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​ឯកជន​ដែល​មាន​លក្ខណៈ​កក​កុញ ឬ​ដែល​មាន​មនុស្ស​ចូល​រួម​លើស​ពី១០​នាក់​ត្រូវ​បាន​ហាមឃាត់ លើក​លែង​ជា​ការ​ជួប​ជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅ​លំនៅ​ដ្ឋាន​ជាមួយ​គ្នា ការ​រៀប​ចំ​បុណ្យសព​ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ។

    – រាល់​ការ​ជួបជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​បាន​ហាម​ឃាត់។

    ២. តំបន់​លឿង​ទុំ

    – បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចប្បន្ន​របស់​ខ្លួន។ ក្នុង​ករណី​មាន​ការ​បំពាន​វិធាន​ការ​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់ ដោយ​រួម​ទាំង​ការ​ឃាត់​ទុក​ជា​បណ្ដោះ​អាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ចា​ធរមាន។ ប៉ុន្តែ​ការធ្វើ​ដំណើរ​អាច​លើក​លែង​ក្នុង​ករណី​ចាំបាច់​ដូច​ជា ប្រកប​មុខ​របរ ឬ​បំពេញ​ការងារ​វិស័យ​ឯកជន អម​ដោយ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ និង​លិខិត​បញ្ជាក់​ការងារ។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​លក់​ម្ហូប ឱសថ​ស្ថាន និង​ទី​កន្លែង​លក់​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ ដោយ​ធ្វើ​ដំណើរ​បាន២ ឬ៣​នាក់​ក្នុង​មួយ​គ្រួសារ (មិន​លើស​៣​នាក់) ក្នុង​មួយ​សប្ដាហ៍ និង​នៅ​ទីតាំង​ជិត​បំផុត​ក្នុង​រង្វង់​ភូមិសាស្ត្រ ឬ​ខណ្ឌ ដោយ​យក​នូវ​អត្តសញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន ជាដើម។

    – ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម​ទាំង​អស់​ដែល​មិន​មែន​ជា​តម្រូវ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ

    – ហាម​ឃាត់​រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់​ដូច​ចាំ ជួប​ជុំ​សមាជិក​គ្រួសារ​ក្នុង​លំនៅដ្ឋាន ឬ​ទីសំណាក់​ជាមួយ​គ្នា រៀប​ចំ​ពិធី​បុណ្យ​សព ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ ។ល

    – ត្រូវ​បាន​អនុវត្ត​បម្រាម​គោចរ​នៅ”តំបន់​លឿង​ទុំ” ដោយ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង ២០ (ម្ភៃ) ដល់​ម៉ោង ៥ (ប្រាំ) លើក​លែង​តែ​ករណី​ដឹង​ជញ្ជូន​អាហារ ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ មួលហេតុ​ចាំបាច់ និង​បន្ទាន់​ក្នុង​គ្រួសារ ទៅ​ឱសថស្ថាន។ល។ ​

    ៣. តំបន់​ក្រហម

    – ហាម​ឃាត់​មិន​ឲ្យ​ចេញ​ពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន រួម​ទាំង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​កីឡា​នៅ​ខាង​ក្រៅ​លំនៅ​ដ្ឋាន។ តែ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​លំនៅដ្ឋាន​បាន ឬ​ទី​សំណាក់​បច្ចុប្បន្ន ឬ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល “តំបន់​ក្រហម”​ បាន​លុះ​ត្រា​មាន​ករណី​ចាំបាច់​ដូច​ជា មាន​មួល​ហេតុ​សុខភាព​បន្ទាន់ ទៅ​យក​សំណាក​វិភាគ​រក​មេរោគ​កូវីដ-១៩ ឬ​ចាក់​វ៉ាក់សាំង ឬ​មន្ត្រី​រាជការ បុគ្គលិក ទៅ​បំពេញ​កាត្វកិច្ច​ដោយ​មាន​លិខិត​អនុញ្ញាត​ធ្វើ​ដំណើរ។

    – ផ្សារ និង​ទី​កន្លែង​លក់​ម្ហូប​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ រួម​ទាំង​ទីកន្លែង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ព្រម​ទាំង​សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​ទាំង​អស់​នៅ​ក្នុង “តំបន់​ក្រហម” ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន លើក​លែង​សេវា​ពន្លត់​អគ្គីភ័យ សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត សេវា​ផ្គត់ផ្គង់​ឱសថ និង​សម្ភារៈ​បរិក្ខា​ពេទ្យ។ល។

    – រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស ដើម្បី​សេព​គ្រឿង​គ្រប់​ប្រភេទ ត្រូវ​បាន​ហាម​ឃាត់។

    កូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម