brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកជំងឺជាង ៨០០នាក់ ព្យាបាលនៅកោះពេជ្រ ជាសះស្បើយពីកូវីដ ១៩

អ្នក​ជំងឺកូវីដ ១៩ ​ដែល​បាន​សម្រាក​ព្យាបាល​កូវីដ ១៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ចំនួន ៨៣៤នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ ១៩។

អ្នកជំងឺជាង ៨០០នាក់ ព្យាបាលនៅកោះពេជ្រ ជាសះស្បើយពីកូវីដ ១៩

បើ​តាម​លោក​ជំទាវ ពេជ ចន្ទមុន្នី ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ TYDA ឲ្យដឹង​នៅ​លើ​បណ្តាញ​សង្គម នាថ្ងៃទី២៧ ខែមេសា អ្នក​ជំងឺ​ទាំង​ជាង ៨០០នាក់​បាន​ជា​សះ​ស្បើយ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​ផ្ទះ​ចំនួន ១៤ថ្ងៃ​បន្ត​ទៀត។

“ខ្ញុំ​សូមផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​បាន​ជា​សះស្បើយ​ហើយ​ត្រលប់​ទៅ​ផ្ទះវិញ​នោះ សុំ​មេត្តា​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​បន្ត និង​បន្ត​អនុវត្ត​នូវ​ដំបូន្មាន​របស់​គ្រូពេទ្យ និង​ត្រូវ​ត្រលប់​មក​យក​សំណាក​វិញ​នៅ​ថ្ងៃ​ទី១៣”។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 28/04/2021