backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សម្តេច ហ៊ុន សែន ស្នើឲ្យកែប្រែសេចក្តីសម្រេច ដែលតម្រូវឲ្យពលរដ្ឋចូលទៅខេត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 06, 2021

សម្តេច ហ៊ុន សែន ស្នើឲ្យកែប្រែសេចក្តីសម្រេច ដែលតម្រូវឲ្យពលរដ្ឋចូលទៅខេត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ

នៅ​រសៀល​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​ជា​សំឡេង ស្នើ​ឲ្យ​អភិបាល​ខេត្ត​ណា​ដែល​ចេញ​សេចក្តី​សម្រេច​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចូល​ខេត្ត​របស់​ខ្លួន ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ ​រួច​ហើយ ត្រូវ​កែ​ប្រែ​នូវ​សេចក្តី​សម្រេច​នោះ​វិញ​ជា​បន្ទាន់ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​ចរាចរណ៍​របស់​ពលរដ្ឋ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការ​ធ្វើ​ដំណើរ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏​ដូច​ជា​បិទ​បញ្ចប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​រួច​ហើយ តែ​ដោយ​ពិនិត្យ​ឃើញ​ថា នៅ​ក្នុង​ខេត្ត​ខ្លះបាន​ដាក់​បម្រាម​រហូត​ដល់​កម្រិត ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​ដែល​ចូល​ទៅ​កាន់​ខេត្ត​ខ្លួន​ចាំបាច់​ត្រូវ​ធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះ​មិន​ខុស​ពីការ​បង្កើត​រដ្ឋ ក្នុង​រដ្ឋ នោះ​ទេ។

ចំពោះ​ការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក សម្តេចថា លុះ​ណា​បុគ្គល​នោះ​សង្ស័យ​ថា មាន​ហានិភ័យ​អាច​នឹង​មាន​កូវីដ-១៩ ដើម្បី​យក​សំណាក ហើយ​ឲ្យធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​មិន​មែន​ធ្វើ​គ្រប់​មនុស្ស​ទាំងអស់​ដែល​ឆ្លងកាត់​ខេត្ត​របស់​ខ្លួន​នោះ​ទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម