កម្មការិនីរោងចក្រវិជ្ជមានកូវីដ ១៩ ម្នាក់ ស្លាប់ទាំងមានផ្ទៃពោះ ៧ខែ
កម្មការិនីរោងចក្រម្នាក់ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលវិជ្ជមានកូវីដ ១៩ ស្លាប់នៅថ្ងៃទី ៧ ឧសភា ២០២១ នេះ។ បើតាមលិខិតមរណៈចេញដោយមន្ទីរពេទ្យខេត្តកំពង់ស្ពឺ កម្មការិនីរូបនោះឈ្មោះ សុត ម៉ៃ អាយុ ៣០ឆ្នាំ ស្លាប់នៅវេលាម៉ោង ៩៖៤៥នាទីយប់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា កម្មការិនីខាងលើធ្វើការនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយមានផ្ទៃពោះ ៧ខែ និងមានវិជ្ជមានកូវីដ ១៩។ កម្មការិនីរូបនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មុនការស្លាប់ប្រហែល ៣០នាទី។