ដំណឹងល្អ! ថ្ងៃនេះមានអ្នកជាសះស្បើយពីកូវីដ ១៩ ជិត ១ពាន់នាក់
ថ្ងៃនៅថ្ងៃទី ១២ ឧសភា ២០២១ មានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ចំនួន ៩៨០នាក់ ឆ្លងថ្មី ៤៤៦នាក់ និងស្លាប់ ៦នាក់ នេះបើតាមសេចក្តីជូនព័ត៌មានសង្ខេបរបស់ក្រសួងសុខាភិបាល។

សរុបតួលេខឆ្លងកូវីដ ១៩ ទូទាំងប្រទេសវិញកើនឡើងដល់ ២១ ១៤១នាក់ ក្នុងនោះមានស្លាប់ ១៤២នាក់ និងព្យាបាលជាសះស្បើយ ៩ ៥១៩នាក់។
