home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កុំប្រហែសឲ្យសោះ! ១សប្តាហ៍នេះ រកឃើញអ្នកឆ្លងកូវីដនៅតំបន់លឿង ច្រើនជាងក្រហម និងលឿងទុំ

កុំប្រហែសឲ្យសោះ! ១សប្តាហ៍នេះ រកឃើញអ្នកឆ្លងកូវីដនៅតំបន់លឿង ច្រើនជាងក្រហម និងលឿងទុំ
ក្នុង​រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កន្លង​មក​នេះ បើ​តាម​ទិន្នន័យ​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មានផ្ទុក​ជំងឺ​កូវីដ ១៩ បញ្ជាក់ថា ​ពលរដ្ឋនៅរាជធានីភ្នំពេញក្នុងតំបន់លឿងឆ្លងកូវីដ ១៩ ច្រើន​ជាង​គេ។
– តំបន់លឿង​ មានអ្នកឆ្លង ៥០.០៧%
-តំបន់ក្រហម មានអ្នកឆ្លង ៣២.១៩%
-តំបន់លឿងទុំ មានអ្នកឆ្លង ១៤.៣៤%

– តំបន់ផ្សេងទៀត មានអ្នកឆ្លង ៣.៤%

គណៈ​កម្មការ​ស្រាវជ្រាវ និង​​តាមដាន​​បុគ្គល​​សង្ស័យ​​ថា​​មាន​ផ្ទុក​​ជំងឺ​កូវីដ ១៩ បាន​សំណូមពរ​ឲ្យបងប្អូន​ទោះរស់នៅ​តំបន់​ណា​ក៏ដោយ ត្រូវ​រួមគ្នា​ពាក់​ម៉ាស រក្សា​គម្លាត និងឧស្សាហ៍​លាង​ដៃគ្រប់ពេល និង​គ្រប់កន្លែង ដើម្បី​បង្ការខ្លួន​ពី​ការ​ឆ្លងកូវិដ ១៩។

ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹកថ្ងៃទី ១៤ ឧសភា ២០២១ នេះ តួលេខឆ្លងកូវីដ ១៩ សរុបកើនដល់ ២១ ៤៩៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩ ៨៦៧នាក់ និងមានអ្នកស្លាប់ ១៤៧នាក់
កូវីដ ១៩

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 14/05/2021
ត្រួតពិនិត្យដោយ ជីព ចិត្ត