home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នៅភ្នំពេញតំបន់មួយចំនួននេះ ផ្ទុះការឆ្លងកូវីដ ១៩ ឡើងវិញ ត្រូវប្រយ័ត្នឲ្យបានខ្ពស់

នៅភ្នំពេញតំបន់មួយចំនួននេះ ផ្ទុះការឆ្លងកូវីដ ១៩ ឡើងវិញ ត្រូវប្រយ័ត្នឲ្យបានខ្ពស់

ផ្នែកខ្លះ​នៃ​ខណ្ឌ​សែនសុខ សហគមន៍ AB ភូមិផ្សារតូច ក្នុង​សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងភូមិឫស្សី ឫស្សីទី២ ឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម បានផ្ទុះការឆ្លងជំងឺកូវីដ ១៩ ជាថ្មី។

ខណៈមាន​ខណ្ឌមួយចំនួនខាងលើ​បានផ្ទុះជំងឺកូវីដ-១៩ នេះ ជាថ្មី​ឡើង​វិញនេះ ឯកឧត្តម ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យអាជ្ញាធរ​ខណ្ឌ​ក្នុង​តំបន់បិទខ្ទប់ (តំបន់លឿងទុំ) និង​មានផ្សារ ត្រូវ​អនុវត្ត​វិធានការ​ការពារ ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​បង្ការ និង​ទប់​ស្កាត់ការរីករាលដាល​ជំងឺកូវី-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ Video conference ស្ដីពី​ការ​ត្រួត​ពិនិត្យ​ការងារ​ក្នុង​មូលដ្ឋាន ខណ្ឌទាំង១៤ ក្នុង​រាជធានី​ភ្នំពេញ លើ​កិច្ចការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩ នៅ​​ព្រឹកមិញ​​នេះ ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរខណ្ឌ​ទាំងអស់ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ផ្សារក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ប្រចាំ។ ចំពោះ​ផ្សារ​ក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារ​សហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និងផ្សារ​តាម​ចិញ្ចើមផ្លូវ ជាដើម មិនត្រូវ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ ក្នុង​រាជធានី​ភ្នំពេញ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 26/05/2021
ត្រួតពិនិត្យដោយ ជីព ចិត្ត