អាជ្ញាធរបានចុះបិទឃ្លាំងស្តុកទំនិញ ១កន្លែងនៅក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញកម្មករ ៥៣នាក់ឆ្លងជំងឺកូវីដ ១៩។
អាជ្ញាធរបានចុះបិទឃ្លាំងស្តុកទំនិញ ១កន្លែងនៅក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញកម្មករ ៥៣នាក់ឆ្លងជំងឺកូវីដ ១៩។

តាមការផ្សព្វផ្សាយនៅលើផេក សាលាសង្កាត់ស្ទឹងមានជ័យ ទីតាំងនោះជាឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) ហើយកម្មករដែលរកឃើញវិជ្ជមានកូវីដ ១៩ ទាំង ៥៣នាក់នោះបានពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ ជាម ដា អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ហើយមានទីតាំង ស្ថិតនៅជិតឃ្លាំងខាងលើ។
កាលពីព្រឹកមិញនេះ ក្រោយហ៊ុំព័ន្ធឃ្លាំងខាងលើ អាជ្ញាធរតម្រូវឲ្យអ្នកដែលធ្វើតេស្តរួចតែអវិជ្ជមានធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋាន។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
28/05/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ