អ្នកជំងឺកូវីដ ១៩ ម្នាក់ បានទៅចូលរួមក្នុងកម្មវិធីជប់លៀង នៅហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមិនបានពាក់ម៉ាស។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អ្នកជំងឺកូវីដ ១៩ ម្នាក់ បានទៅចូលរួមក្នុងកម្មវិធីជប់លៀង នៅហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមិនបានពាក់ម៉ាស។
តាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ អ្នកជំងឺរូបនោះបានប៉ះពាល់ជាមួយអ្នកចូលរួមកម្មវិធីជប់លៀងនៅទីតាំងខាងលើ ដោយមិនបានពាក់ម៉ាសដូចគ្នាប្រមាណ ២០នាក់ នៅចន្លោះម៉ោង ២១៖០០ ដល់ម៉ោង ១៖៣០ ថ្ងៃទី១២ មិថុនា ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
ដើម្បីសុវត្ថិភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ ស្នើឲ្យអ្នកចូលរួមក្នុងកម្មវិធីជប់លៀងទាំងអស់ ដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕