រូបភាព៖ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រូបភាព៖ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក
ក្នុងចំណោមអាជីវករ និងសន្តិសុខ ផ្សារអូឡាំពិក ៤៥នាក់ ដែលបានយកសំណាកកាលពីយប់ថ្ងៃទី១ មិថុនា ២០២១ រកឃើញវិជ្ជមាន ១៨នាក់ ហើយបន្តយកសំណាកនៅព្រឹកនេះទៀត។
គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិកនៅព្រឹកនេះក៏បានប្រកាសនៅផេករបស់ខ្លួនឲ្យបងប្អូនអាជីវករផ្សារអូឡាំពិកទាំងអស់ អញ្ជើញទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នាដើម្បីបញ្ជាក់ថាបងប្អូនអវិជ្ជមាន។
ទោះបីជាយ៉ាងណាក៏ដោយមិនទាន់ការសម្រេចថា ត្រូវផ្អាកដំណើរការផ្សារអូឡាំពិកនៅឡើយ ដោយគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិកអះអាងថា រង់ចាំការសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅ ក៏មានការផ្ទុះការឆ្លងរាលជំងឺកូវីដ ១៩ ក្នុងចំណោមអាជីវករជាច្រើនរយនាក់នៅផ្សារបឹងកងដែរ ដោយរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារបឹងកេងកង រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕