ចំពោះការប្រើប្រាស់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ នេះ លោកជំទាវក៏ស្នើសុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងទិញឧបករណ៍តេស្តដែលមានការបិទបញ្ជិកាត្រឹមត្រូវ ក្នុងករណីយើងប្រើមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស អាចមានផលប៉ះពាល់ដល់អ្នកធ្វើតេស្តេតែម្តង។
“ឧទារហណ៍ថា ខ្ញុំអត់មានទេ តែដល់ពេលធ្វើមិនត្រូវ ឬក៏តេស្តហ្នឹងមិនមានគុណភាព បែរជាបង្ហាញថាមានទៅវិញ ឬក៏មានផ្ទុកវីរុសកូវីដ ១៩ តែដល់ពេលធ្វើតេស្តទៅគុណភាពមិនល្អ ហើយរបៀបរបបនៃការធ្វើរបស់យើងមិនត្រឹមត្រូវ អ៊ីចឹងលទ្ធផលបែរជាបង្ហាញទៅអវិជ្ជមានទៅវិញ”។
លោកជំទាវថា ក្រសួងនឹងមានការបណ្តុះបណ្តាល រួមទាំងការផលិតវីដេអូអប់រំ ដើម្បីផ្សព្វផ្សាយពីប្រើប្រាស់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។