តួលេខកូវីដ ១៩ នៅខ្មែរថ្ងៃនេះ កើនខ្ពស់ទាំងអ្នកឆ្លងថ្មី និងស្លាប់
ស្ថានភាពជំងឺកូវីដ ១៩ នៅថ្ងៃទី៥ កក្កដា ២០២១ កើនទាំងចំនួនអ្នកឆ្លងថ្មី និងស្លាប់ ក្នុងនោះករណីឆ្លងថ្មីមាន ៩៣៥នាក់ ជាសះស្បើយ ៦៥៤នាក់ និងស្លាប់ ៣១នាក់។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងចំណោមអ្នកឆ្លងថ្មីជិត ១ពាន់នាក់នោះ មាន ១៥៥នាក់ជាករណីនាំចូលពីក្រៅប្រទេស។

– សរុបតួលេខឆ្លងកូវីដ ១៩ ទូទាំងប្រទេស៖ ៥៦ ១២២នាក់
– ជាសះស្បើយ៖ ៤៨ ០៤០នាក់
– ស្លាប់៖ ៧៧៩នាក់