ចំនួនអ្នកឆ្លងថ្មីបន្តឡើងកៀកខ្ទង់ពាន់មែនទែនហើយ ខណៈអ្នកជាពីកូវីដថ្ងៃនេះក៏មានច្រើនដែរ
នៅថ្ងៃទី៦ ខែកក្កដា ២០២១ នេះប្រទេសកម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ៩៨១នាក់ ជាសះស្បើយ ៩៣៤នាក់ និងស្លាប់ ១៩នាក់។ក្នុងសេចក្តីជូនព័ត៌មានសង្ខេបខ្លីរបស់ក្រសួងសុខាភិបាល ក្នុងចំណោមករណីវិជ្ជមានកូវីដទាំង ៩៨១នាក់ មាន ២៦៥ ជាករណីនាំចូលពីក្រៅប្រទេស។

– សរុបតួលេខឆ្លងកូវីដ ១៩ ទូទាំងប្រទេស៖ ៥៧ ១០៣នាក់
– ជាសះស្បើយ៖ ៤៨ ៩៧៤នាក់
– ស្លាប់៖ ៧៩៨នាក់