ថ្ងៃនេះករណីឆ្លងថ្មីថយចុះបន្តិចហើយ ខណៈអ្នកជាសះស្បើយមានចំនួនច្រើន
ស្ថានភាពជំងឺកូវីដ-១៩ នៅថ្ងៃទី១៨ កក្កដា ២០២១ នេះ ករណីឆ្លងថយចុះបន្តិច មកនៅត្រឹម ៧៩០ករណី ខណៈអ្នកជាសះស្បើយមានចំនួនច្រើន ដល់ទៅ ១០៨៧នាក់ និងស្លាប់ ២២នាក់។

– សរុបតួលេខឆ្លងកូវីដ-១៩ ទូទាំងប្រទេស៖ ៦៧ ៩៧១នាក់
– ជាសះស្បើយ៖ ៥០ ០១៧នាក់
– ស្លាប់៖ ១ ១២៨នាក់