អាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់កម្ពុជា
សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ នោះបើតាមការប្រកាសនៅលើផេកស្ថានទូតសហរដ្ឋអាមេរិក។

ក្នុងសេចក្តីប្រកាសនោះបានសរសេរថា “យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ”។