កន្លងមកប្រទេសកម្ពុជាយើងរកឃើញវីរុសបំប្លែងថ្មីប្រភេទ Delta តែក្នុងចំណោមពលករមកពីក្រៅប្រទេសប៉ុណ្ណោះ។ ប៉ុន្តែពេលនេះរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអះអាងថា មេរោគកូវីដ-១៩ បំប្លែងថ្មី Delta បានឆ្លងចូលក្នុងសហគមន៍ជាបណ្តើរៗហើយ។