backup og meta

ជិតដល់ថ្ងៃចាក់វ៉ាក់សាំងឲ្យកុមារ និងយុវ័យហើយ កុំភ្លេចយកឯកសារទាំងនេះទៅជាមួយផង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 30, 2021

ជិតដល់ថ្ងៃចាក់វ៉ាក់សាំងឲ្យកុមារ និងយុវ័យហើយ កុំភ្លេចយកឯកសារទាំងនេះទៅជាមួយផង

នៅ​ថ្ងៃទី០១ សីហា ២០២១ នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់​ពី១២ឆ្នាំ ដល់​ក្រោម ១៨ឆ្នាំ នៅ​រាជធានី​ភ្នំពេញ។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ពេល​នាំ​កូន ឬចៅ ទៅ​ចាក់​វ៉ាក់សាំង ម៉ាក់ប៉ា ឬ​អាណា​ព្យាបាល ត្រូវ​យក​ទៅ​ជាមួយ​នូវ៖

១. កុមារ​អាយុ​ចាប់ពី ១២ឆ្នាំ ដល់​អាយុ​ក្រោម ១៥ឆ្នាំ៖ សំបុត្រ​កំណើត ឬ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​ឆ្លងដែន

២. យុវវ័យ​អាយុ​ចាប់ពី ១៥ឆ្នាំ ដល់​អាយុ​ក្រោម ១៨ឆ្នាំ៖ សំបុត្រ​កំណើត ឬ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​ឆ្លង​ដែន។

ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ ១២ឆ្នាំ ដល់​អាយុ​ក្រោម ១៨ឆ្នាំនេះ ត្រូវ​មាន​លិខិត​ព្រម​ព្រៀង​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ជា​លាយ​លក្ខណ៍​អក្សរ​ពី​សំណាក់​មាតាបិតា និង​អាណាព្យាបាល ​ឬ​អ្នក​គ្រប់​គ្រង​ចំពោះ​កុមារ​កំព្រា និង​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​ជន​អនាថា។

ការ​ចាក់​ដូសទី១ ចាប់​ផ្ដើម​ពី​ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងដូ​សទី២ ចាប់​ផ្ដើម​ពីថ្ងៃទី២២ ខែ​សីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ខាងក្រោម​នេះ​ជា​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ- ១៩ សម្រាប់​កុមារ និង​យុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់​ក្រោម ១៩ឆ្នាំ នៅ​រាជធានី​ភ្នំពេញ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 30, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម