បិទខ្ទប់កំណាត់ផ្លូវមួយ ក្នុងសង្កាត់ទួលសង្កែទី១ សង្ស័យពាក់ព័ន្ធវីរុស Delta

    បិទខ្ទប់កំណាត់ផ្លូវមួយ ក្នុងសង្កាត់ទួលសង្កែទី១ សង្ស័យពាក់ព័ន្ធវីរុស Delta

    នៅ​រសៀល​ថ្ងៃ​ទី០២ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ៩៣ ស្ថិត​ក្នុង​ក្រុម​ទី៤ សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ ដែល​មាន​ការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​វីរុស​បំប្លែង​​ថ្មី Delta ដោយ​ថា​ដើម្បី​ស្រាវជ្រាវ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍។

    រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចំពោះ​កំណាត់​ផ្លូវ​លេខ​៩៣ ត្រូវ​បិទ​ខ្ទប់​មិន​ឲ្យ​មាន​ការ​ចេញ-ចូល ពី​ចំណុច​សាលា​បឋម​សិក្សា​ពញាក្រែក រហូត​ដល់​ចំណុច​ផ្ទះ​លេខ​១១៦ រួម​ទាំង​លំនៅឋាន​ក្នុង​បុរី ខេស៊ី (KC) សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោយ​សង្ស័យ​ពាក់​ព័ន្ធ​វីរុស​បំប្លែង Delta សម្រាប់​រយៈ​ពេល ៧ថ្ងៃ គិត​ចាប់​ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​២០២១ រហូត​ការ​ស្រាវជ្រាវ​ត្រូវ​បាន​បិទ​បញ្ចប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​វីរុស​បំប្លែង Delta នៅ​ក្នុង​សហគមន៍។

    វីរុសបំប្លែង Delta

    វីរុសបំប្លែង Delta

    វីរុសបំប្លែង Delta

    វីរុសបំប្លែង Delta

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 02/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត