brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

រកឃើញវីរុសបំប្លែងថ្មី Delta ៣៦ករណីទៀត ក្នុងនោះភ្នំពេញមាន ៥នាក់ជាបុគ្គលិកសុខាភិបាល

កម្ពុជា​បន្តរឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ៣៦ករណីបន្ថែម​ទៀត នៅ​ថ្ងៃទី០៣ សីហា ២០២១នេះ ក្នុង​នោះ​​នៅ​រាជធានី​ភ្នំពេញ​មាន ៥នាក់ ជា​បុគ្គលិក​សុខាភិបាល​ទាំងអស់។

រកឃើញវីរុសបំប្លែងថ្មី Delta ៣៦ករណីទៀត ក្នុងនោះភ្នំពេញមាន ៥នាក់ជាបុគ្គលិកសុខាភិបាល

ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅព្រឹក​នេះ​បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​វីរុសបំប្លែងថ្មី Delta ទាំង៣៦​ករណីនោះ មាននៅរាជធានី​ភ្នំពេញ ខេត្ត​ឧត្តរមានជ័យ សៀមរាប និង​កំពង់ធំ ដែល​ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន ៨នាក់ និង​អ្នក​ភូមិ​ក្នុង​សហគមន៍ ២៨នាក់។

– រាជធានីភ្នំពេញ ៥នាក់

– ឧត្តរមានជ័យ ៩នាក់

– សៀមរាប ១៨នាក់

– កំពង់ធំ ៤

គិត​ចាប់​ពី​ថ្ងៃទី៣១ មីនា ដល់ថ្ងៃទី០៣ សីហា ២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុសកូវីដ-១៩ ប្រភេទ Delta លើ​ពលករ​ត្រលប់​មក​ពីប្រទេស​ថៃ អ្នក​ដំណើរ​តាម​ជើង​យន្តហោះ បុគ្គលិក​សុខាភិបាល និង​អ្នក​ភូមិក្នុង​សហគមន៍​សរុប​ចំនួន ២៦០នាក់ ក្នុង​នោះ​មាន​ស្ត្រី ១២៥នាក់។

វីរុសបំប្លែងថ្មី

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 04/08/2021