ចក្រភពអង់គ្លេស បានរកឃើញថា អ្នកដែលឆ្លងវីរុសអូមីក្រុងលេចចេញនូវរោគសញ្ញាទាក់ទងនឹងប្រព័ន្ធរំលាយអាហារច្រើនរួមមាន រាករុស ឬឈឺចុកពោះ និងមានអារម្មណ៍មិនស្រួលខ្លួនជាដើម។ ក្រុមអ្នកស្រាវជ្រាវ ZOE Covid Study ជឿជាក់ថា រោគសញ្ញារបស់វីរុសអូមីក្រុងមានសភាពខុសប្លែកគ្នាតិចតួចពីជំងឺកូវីដ ១៩ និងវីរុសបំប្លែងមុនៗ ត្បិតតែរោគសញ្ញាទូទៅនៅតែជាអាការៈក្ដៅខ្លួន អស់កម្លាំង និងបាត់បង់ក្លិន ឬរសជាតិ។ ចំណែកឯ រោគសញ្ញា ២ យ៉ាងរបស់វីរុសអូមីក្រុងដែលអាចលេចចេញឡើងពេលកំពុងញ៉ាំអាហារនោះគឺ បាត់បង់ចំណង់អាហារ ឬរំលងពេលអាហារ។