backup og meta

ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?

ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?

ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?

ម៉ាស់​​កំពុង​តែ​ហក់​ឡើង​ថ្លៃ​ខ្លាំង ដោយសារ​តម្រូវ​ការ​ទីផ្សារ​ខ្ពស់ ព្រោះម្នាក់ៗ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ ទោះ​ជា​យើង​បាន​ទិញ​ម៉ាស់​ហើយ និង​ពាក់​គ្រប់​ពេល​ក៏​ដោយ តែ​អ្នក​ខ្លះ​នៅតែ​ធ្វើ​ខុស ដូចនេះ​លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ នឹង​ណែនាំ​ពី​រយៈពេលប្រើ​ប៉ុន្មានម៉ោង​នៃ​ម៉ាស់​ធម្មតា (surgical mask) និង​ម៉ាស់ KN95។

១- ម៉ាស់​ធម្មតា

ជា​ទូទៅ​ម៉ាស់​ប្រភេទ​នេះ​ពាក់​បាន​ត្រឹមតែ ១ ម៉ោង​ប៉ុណ្ណោះ ហើយ​បើ​មិន​ដល់​មួយ​ម៉ោង​មាន​សភាព​សើម​ទឹក​មាត់ សំបោរ ក៏​ត្រូវ​ផ្លាស់​ថ្មី​ភ្លាម​ដែរ។ មួយ​វិញ​ទៀត​ទម្លាប់​ខុស​ឆ្លង​របស់​ប្រជាជន​យើង គឺ​ប្រើ​មួយ​ច្រើន​ថ្ងៃ ហើយ​អ្នក​ខ្លះ​យក​ទៅ​បោក​សាប៊ូ និង​ហាល​ថ្ងៃ​ស្ងួត​យក​មក​ពាក់​ទៀត។ ក្រោយ​យក​​ម៉ាស់​មក​ពាក់​ម្ដង​ទៀត ម៉ាស់​នោះ​លែង​មាន​ប្រសិទ្ធភាព​ការពារ​វីរុស ឬ​ធូលី​ហុយ​ទៀត​ហើយ ព្រោះ​សម្លីពី​ស្រទាប់​ខាង​ក្នុង​ត្រូវ​បាន​បំផ្លាញ និង​សាច់​ម៉ាស់​មាន​សភាព​ស្ដើង។

តិចនិកសុខភាព

២- ម៉ាស់ KN95

ម៉ាស់​ប្រភេទ​នេះ មាន​សភាព​ក្រាស់ និង​អាច​ពាក់​បាន​យ៉ាង​យូរ​ត្រឹម ៨ ម៉ោង​ប៉ុណ្ណោះ ហើយ​បើ​ពាក់​បន្ត​ទៀត​គឺ​មិន​ល្អ​ឡើយ។ ជា​ធម្មតា​ម៉ាស់​គេ​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​អាច​បោក​ទឹក រួច​យក​មក​ពាក់​បន្ត​ទៀត​ទេ ព្រោះ​វា​អស់​ប្រសិទ្ធភាព​ហើយ។ ម៉ាស់​ប្រភេទ​នេះ ប្រើ​បាន​សម្រាប់​ពេល​មាន​ខ្យល់​អាកាស​មិន​ល្អ និង​ពេល​ផ្ទុះ​មេរោគ​នោះ​តែម្ដង។ លោកវេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ការ​ពាក់​ម៉ាស់​យូរ​ពេក​ដោះ​ទុក​ចោល ហើយ​យក​ទៅ​ពាក់​វិញ​អាច​ធ្វើឲ្យ​មេរោគ​ដែល​ចេញ​តាម​ខ្យល់​ដង្ហើម​ទុំ​លើ​ម៉ាស់ ហើយ​ពាក់​វា​វិញ​ទៅ​អាច​ឆ្លង​ចូល​ទៅ​វិញ​ដដែល។

តិចនិកសុខភាព

ចំណែក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ វិញ​បាន​បង្ហាញពីវិធី​សម្គាល់​ម៉ាស​ KN95 ពិតប្រាកដត្រូវ​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​បាន​អនុញ្ញាត​ដោយ​វិទ្យាស្ថាន​ពាក់ព័ន្ធ គឺ​មាន​សញ្ញា​ត្រា​អក្សរ NIOSH ឬ TC។ ចំណែក​ម៉ាស​យើង​ឃើញ​លក់​លើ​អនឡាញ​ភាគច្រើន​គឺ​យក​មកពី​ចិន​ទេ។ ម៉ាស​ប្រភេទ KN95 នេះ​នៅ​តាម​បណ្ដាឱសថស្ថានភាគច្រើន​ គឺ​យក​មក​ពី​សិង្ហបុរី​ ដែល​ជា​ម៉ាស​ពិតប្រាកដ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម