តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាមេរិកអនុញ្ញាតឲ្យប្រើតេស្ដលើអង់ទីកររកអ្នកឆ្លង COVID-19 ស៊ីពេលប្រហែល២០នាទី

    អាមេរិកអនុញ្ញាតឲ្យប្រើតេស្ដលើអង់ទីកររកអ្នកឆ្លង COVID-19 ស៊ីពេលប្រហែល២០នាទី

    អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ (FDA) អាមេរិក​កាលពីថ្ងៃទី១ ខែមេសា បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តេស្ដ​រក​អង់ទីករ​ (Antibody test) ដើម្បី​ដឹង​ថា​អ្នក​ណា​ឆ្លង​វីរុស COVID-19 និង​រកមើល​ដែរ​ថា​អ្នក​ណា​ខ្លះ​អាច​មាន​អង់ទីករ​​ការពារ​រួច​ហើយ។

    ការ​ធ្វើតេស្តនេះ​គឺ​ប្រើរយៈពេល​ខ្លី និង​ប្រើ​សំណាកឈាម​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍ ដោយមិន​បាច់យក​សំណាកប្រព័ន្ធ​ផ្លូវ​ដង្ហើម​នោះទេ​។​ តេស្ត​រកអង់ទីករនេះ​អាចរកឃើញថា​អ្នកណាទើបមានផ្ទុកវីរុស ឬឆ្លងវីរុសយូរ​ហើយ​ និង​អាច​ដឹងថា​អ្នកទាំងនោះ​មានអង់ទីករប្រឆាំងវីរុសCOVID-19 ដែរឬយ៉ាងណាទៀត​ផង។

    តេស្ដ​នេះ​ប្រើ​មធ្យោបាយ​មួយ​ឈ្មោះ​ PCR ដើម្បី​រក​មើល RNA របស់​វីរុស​នៅ​ក្នុង​សំណាក​យក​ពី​អ្នក​ជំងឺ​ហើយ​​តេស្ដ​នេះ​អាច​រក​ឃើញ​អ្នក​ដែល​ទើប​នឹង​ឆ្លង​វីរុស COVID-19។ ប៉ុន្តែ​តេស្ដ​នេះ​មិន​អាច​កំណត់​អ្នក​ជា​សះស្បើយ​ទេ​ព្រោះ​ពួកគេ​មិន​មាន​ RNA របស់​វីរុស​ក្នុង​រាងកាយ​ទៀត​ទេ តែ​អ្នក​ជាសះស្បើយ​អាច​មាន​អង់ទីករ​ក្នុង​ឈាម​។

    FDA បាន​អនុញ្ញាត​ឲ្យ​ប្រើ​តេស្ដ​រកអង់ទីករដែល​ផលិត​ដោយ​ក្រុមហ៊ុន Cellex ហើយ​តេស្ដ​នេះ​អាច​ប្រើ​ប្រាស់​បាន​មុន​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ពេញលេញ។ តេស្ដ​រក​អង់ទីករ​នេះ​ត្រូវ​ការ​សំណាក​ឈាម​មក​​ការ​វិភាគ​នៅក្នុង​មន្ទីរពិសោធន៍​ដែល​ទទួល​បាន​ការ​អនុញ្ញាត។ តេស្ដ​នេះ​ត្រូវការពេល​តែ​១៥ ទៅ២០នាទី​នឹង​ទទួលបាន​លទ្ធផល។ តេស្ដ​នេះ​គឺ​រក​អង់ទីករ​២ប្រភេទគឺ immunoglobulin M និង immunoglobulin GImmunoglobulin M គឺ​ជា​អង់ទីករ​ទី​មួយ​ដែល​រាងកាយ​នឹង​បង្កើត​ដើម្បី​ឆ្លើយតប​នឹង​ការ​ឈ្លានពាន​របស់​មេរោគ និង​អាច​មាន​ក្រោយ​ឆ្លង​រយៈពេល​២ថ្ងៃ។ ដោយឡែក រាងកាយ​នឹង​បង្កើត immunoglobulin G ក្នុង​កម្រិត​ច្រើន​នៅ​ក្នុង​ដំណាក់កាល​ឆ្លង​ ជាពិសេស​សម្រាប់​វីរុស COVID-19នេះ។ ដូចនេះ​បើ​លទ្ធផល​ចេញ​មក​វិជ្ជមាន​នៃ​អង់ទីករ​នេះ​មាន​ន័យ​ថា​អ្នក​ជំងឺ​អាច​ទើប​នឹង​ឆ្លង​ ឬ​បាន​ឆ្លង​វីរុស​នេះ​ហើយ។

    ទោះបីជា​តេស្ដ​រក​អង់ទីករ​មាន​ប្រយោជន៍​ក្នុង​ការ​កំណត់​ថា​មនុស្ស​ម្នាក់​នោះ​មាន​វីរុស COVID-19 និង​អាច​មាន​អង់ទីករ​ប្រឆាំង​វីរុស​ក៏ដោយ​ តែ​នៅ​​មិន​ច្បាស់​ថា​មនុស្ស​ម្នាក់​នោះ​មាន​អង់ទីករ​ពេញលេញ និង​អង់ទីករ​​នឹង​នៅ​ក្នុង​រាងកាយ​រយៈពេល​យូរ​ប៉ុណ្ណានោះទេ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livescience.com/first-coronavirus-antibody-test-approved-us.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: