តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

CDC អាមេរិក៖ការប្រើក្រណាត់បិទមុខក៏អាចជួយកាត់បន្ថយការចម្លងវីរុស COVID-19

    CDC អាមេរិក៖ការប្រើក្រណាត់បិទមុខក៏អាចជួយកាត់បន្ថយការចម្លងវីរុស COVID-19

    មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង​របស់អាមេរិកហៅកាត់ថា CDC បាន​លើកឡើងថា​មាន​ការ​សិក្សា​ជា​ច្រើន​បញ្ជាក់​ថា​វីរុស COVID-19​ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​មុន​មាន​រោគសញ្ញា និង​ចម្លង​ពី​អ្នក​មាន​ផ្ទុក​វីរុស​នេះ​ប៉ុន្តែ​មិន​មាន​រោគសញ្ញា។ ស្ថាប័ននេះបានណែនាំឲ្យ​ប្រ​ជា​ពល​រដ្ឋ​ប្រើ​ក្រណាត់​ជំនួស​ម៉ាស​ដែលថា​ក៏​អាច​ជួយ​បង្ការ​ការ​ឆ្លង​វីរុស​នេះ​បានដែរ​។

    ១.​ហេតុអ្វីបានជាយើងត្រូវប្រើក្រណាត់បិទច្រមុះ និងមាត់?

    នៅ​ក្នុង​ទិន្នន័យ​ការ​សិក្សា​ថ្មី​អំពី​ការ​ឆ្លង​វីរុស COVID-19 ​ក្នុង​សហគមន៍ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​បាន​ណែនាំ​ឲ្យ​ប្រើក្រណាត់​បិទ​ច្រមុះ និង​មាត់​នៅ​ក្នុង​សហគមន៍​ដើម្បី​ការពារ​មនុស្ស​ជុំវិញ​ខ្លួនយើង​​ប្រសិន​ជា​យើង​មាន​​ឆ្លង​វីរុស​នេះ​ហើយ​មិន​មាន​រោគសញ្ញា។

    ២. នៅពេលណា​យើងគួរប្រើក្រណាត់បិទមាត់ និងច្រមុះនេះ?

    ពេល​នៅ​ក្នុង​សហគមន៍ឬកន្លែងមានមនុស្សច្រើនយើង​គួរ​ប្រើ​ក្រណាត់​បិទច្រមុះ មាត់​ បើមិនមាន​ម៉ាស​ ​ជាពិសេស​នៅ​កន្លែង​ដែល​មាន​មនុស្ស​​ច្រើន​ដូចជា​នៅ​ផ្សារ​ទំនើប និង​ឱសថស្ថាន​ជាដើម។ ​ការ​ប្រើ​ក្រណាត់​នេះ​គឺ​សំខាន់​នៅ​តាមទី​សាធារណៈ​​ដែល​មាន​ការ​ឆ្លង​វីរុស COVID-19។ ការប្រើ​ក្រណាត់​បិទ​មុខ​គឺ​មិនអាច​ការពារ​អ្នក​ពាក់​ពី​ការ​ឆ្លង​ទេ ប៉ុន្តែ​ការពារ​ការ​ការចម្លង​ពី​អ្នក​ពាក់ក្រណាត់​ទៅ​កាន់​អ្នកដទៃ​ដែល​នេះ​គឺ​សំខាន់​សម្រាប់​អ្នក​មានវីរុស​COVID-19 តែមិន​មាន​រោគសញ្ញា។

    ៣. បើ​ប្រើក្រណាត់បិទមុខជំនួសម៉ាសហើយ តើត្រូវរក្សាគម្លាតសុវត្ថិភាពទេ?

    គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រើ​ក្រណាត់​មិនអាច​ជំនួស​ការ​រក្សា​គម្លាតសុវត្ថិភាព​​បាន​ទេ។ ការ​ប្រើ​ក្រណាត់​នេះ​គឺ​គ្រាន់តែជួយ​កាត់បន្ថយ​ការ​ចម្លង​​ទេ។ ដូចនេះ​យើង​​គួរ​រក្សា​គម្លាត​យ៉ាងតិច​២ម៉ែត្រ​ពី​អ្នក​ដទៃ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ និង​ការ​ការពារ​ផ្សេង​ទៀត។

    ៤. តើមនុស្ស​ប្រភេទណាមិនគួរប្រើក្រណាត់បិទច្រមុះ មាត់ នេះ?

    ​ម៉ាសពេទ្យ ឬ​ម៉ាស N95 ​​គឺទុកសម្រាប់​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ក្នុង​ការព្យាបាល​អ្នកជំងឺឆ្លងវីរុស COVID-19 នេះ។ រីឯក្រណាត់​បិទ​មុខ​នេះ​អាច​ធ្វើ​ពី​របស់របរ​ក្នុង​ផ្ទះ ឬ​ធ្វើ​ពី​វត្ថុធាតុ​ទូទៅនិងមាន​តម្លៃធូរថ្លៃផង​។ គួរ​ចាំ​ដែរ​ថា ការ​ប្រើ​ក្រណាត់​បិទ​ច្រមុះ មាត់​​នេះ​​​មិន​គួរ​ពាក់​ឲ្យ​ក្មេង​ក្រោមអាយុ​​ពីរ​ឆ្នាំ អ្នក​ពិបាក​ក្នុង​ការ​ដក​ដង្ហើម ឬ​ជនពិការ​ដែល​មិន​អាច​យក​ក្រណាត់​នេះ​ចេញ​ដោយ​ខ្លួន​ឯង​បាននោះទេ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/cloth-face-cover-faq.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: