តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជិះឡានជាមួយអ្នកផ្ទុក COVID-19 តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?

    ជិះឡានជាមួយអ្នកផ្ទុក COVID-19 តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?

    តើ​ការ​ជិះ​ឡាន​ជាមួយ​អ្នក​ផ្ទុក COVID-19 ទាំង​ដែល​យើង​មិន​បាន​ប៉ះពាល់ ឬ​និយាយ​គ្នា​លេង អាច​ឆ្លង COVID-19 ដែរ​ឬ​ទេ? នេះ​ជា​ចម្ងល់​ដែល​មនុស្ស​ជាច្រើន​លើក​ឡើង និងមានភាពភ័យខ្លាច។

    លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា COVID-19 អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ទាំង​មិន​ទាន់​ចេញ​រោគសញ្ញា។ តែ​បើ​យើង​មិន​បាន​ទៅ​ប៉ះពាល់​នរណា​ម្នាក់​ដែល​មាន​រោគសញ្ញា​ក្ដៅ​ខ្លួន ហៀរ​សំបោរ ក្អក ឬ​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស់​បាន​ត្រឹមត្រូវ​មិន​ឆ្លង​ទេ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ធ្វើ​ដំណើរ​តាម​ឡាន​ជាមួយ​អ្នក​ផ្ទុក ដោយ​គេ​មាន​អាការៈ​ក្ដៅ​ខ្លួន ក្អក ហើយ​យើង ​និង​គេ​មិន​បាន​ពាក់​ម៉ាស់​ទេ សំណាក​ចេញ​ពី​ទឹក​មាត់ ទឹក​សម្បោរ ដែល​ខ្ទាត​អាច​មក​ត្រូវ​ខ្លួន ហើយ​អាច​ឆ្លង​បាន។

    វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា បើ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ជិះ​ឡាន​ឈ្នួល ត្រូវ​ពិនិត្យ​មើល​អ្នក​នៅ​ក្នុង​នោះ​មាន​មនុស្ស​ច្រើន​ដែល​ប្រជ្រៀត​គ្នា ឬ​អត់? បើ​មនុស្ស​ច្រើន​មិន​បាច់​ជិះ​ទេ ហើយ​សង្កេត​មើល​​អ្នក​ដំណើរ​រួម​ទាំង​នោះ មាន​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស់​ឬ​អត់ ហើយ​យើង​ខ្លួនឯង​ត្រូវ​តែ​ការពារ​ខ្លួន​ជាចាំបាច់។ ក្រោយ​ចុះ​ពី​ឡាន​ត្រូវ​លាង​សម្អាត​ដៃ ហើយ​ពេល​ទៅ​ដល់​ផ្ទះ​វិញ ផ្លាស់ប្ដូរ​សម្លៀកបំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន​ជាមួយ​សាប៊ូ។

    ដូចនេះ​ហើយ​បាន​ជា​គេ​តម្រូវ​ឲ្យ​មាន​យើង​មាន​គម្លាត​ឃ្លាត​ពី​គ្នា ១ ម៉ែត្រ​កន្លះ ពេល​នៅ​តាម​ទី​សាធារណៈ ដើម្បី​ចៀសវាង​មាន​នរណា​ក្អក កណ្ដាស់ សំណាក​ដែល​ចេញ​ពី​មាត់ និង​ច្រមុះ​មិន​អាច​ធ្លាក់​ទៅ​ដល់​យើង។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: