តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

១៩​ចំណុច ពន្យល់ពីពាក្យចចាមអារ៉ាមផ្សេងៗពាក់ព័ន្ធនឹងវីរុស COVID-19

    ១៩​ចំណុច ពន្យល់ពីពាក្យចចាមអារ៉ាមផ្សេងៗពាក់ព័ន្ធនឹងវីរុស COVID-19

    វីរុស COVID-19​បាន​កំពុង​រាលដាល​ជុំវិញពិភពលោក​ដែល​មាន​អ្នក​ឆ្លង​ជាង២​,៥លានករណី និង​មាន​អ្នកស្លាប់ ១៧ម៉ឺននាក់​​គិត​ត្រឹម​ព្រឹក​ថ្ងៃទី២២ ខែ​មេសា។ ការ​ឆ្លង​រាល​ដាល​ដ៏​ច្រើន​សម្បើម​នេះ​បាន​​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​យើង​​មាន​ភាព​ភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើងៗ​ ហើយ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ក៏​បាន​ផ្សព្វផ្សាយ​ជុំវិញ​វីរុស​នេះដែរ។ ដើម្បី​បំបាត់នៅចម្ងល់នានាអង្គការ​សុខភាព​ពិភពលោក​​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ជា​សាធារណៈ​​ចំពោះពាក្យចចាមអារ៉ាម​ទាំង​នេះ។

    . ប្រព័ន្ធ​ទូរស័ព្ទ 5G មិន​ចម្លង​វីរុស COVID-19ទេ

    វីរុស​មិន​អាច​ធ្វើ​ដំណើរ​តាមរយៈ​រលក​វិទ្យុ ឬ​ប្រព័ន្ធ​ទូរស័ព្ទទេ។ វីរុស COVID-19​កំពុង​រាតត្បាត​នៅ​ប្រទេស​ជាច្រើន​ដែល​មិន​មាន​ប្រព័ន្ធ​ទូរស័ព្ទ 5G។ វីរុសនេះ​គឺ​ចម្លង​តាមរយៈ​ដំណាក់​ទឹកតូច​​ល្អិតចេញ​ពីផ្លូវដង្ហើម​នៅ​ពេល​អ្នក​ឆ្លងវីរុស​​ក្អក កណ្ដាស់ ឬ​និយាយ។ មនុស្ស​យើង​ក៏​អាច​ឆ្លងវីរុសនេះ​តាម​ការ​ប៉ះ​ផ្ទៃ​ដែល​មានជាប់​​វីរុស​​ និងបាន​យក​ដៃ​នោះ​មក​ប៉ះ​ភ្នែក មាត់ ឬច្រមុះ​ជាដើម​។

    . ការ​ហាល​ថ្ងៃ ឬ​ស្ថិតនៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ជាង​២៥​អង្សាសេ​មិន​អាច​ការពារ​វីរុស​ COVID

    មនុស្ស​យើង​​អាច​ឆ្លង​វីរុស​នេះបាន​​មិន​ថា​អាកាសធាតុ​ក្ដៅ​ប៉ុនណា​ទេ។ ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ​សុទ្ធ​តែ​មាន​ករណី​ឆ្លង​វីរុស COVID-19។ ដើម្បី​ការពារ​ខ្លួន​របស់​យើងពីការ​ឆ្លង​វីរុសនេះ ​ត្រូវ​សម្អាត​ដៃ​របស់​យើងឲ្យ​បាន​ត្រឹម​ត្រូវ និង​ញឹកញាប់ និង​ចៀសវាង​ប៉ះ​ភ្នែក មាត់ ឬច្រមុះ​​ មុន​នឹង​លាងសម្អាត​ដៃ​។

    . អ្នក​ជំងឺអាច​ជា​ពីឆ្លង​វីរុស COVID-19

    តាមការ​ព្យាបាល​កន្លង​មក​មនុស្សយើង​​ភាគច្រើន​ដែលបាន​ឆ្លង​វីរុស​នេះ​អាច​ជា និង​កម្ចាត់​​វីរុស​អស់​ចេញ​ពី​រាងកាយទៀត​ផង​។ ​អ្នក​ឆ្លង​វីរុស​នេះ ត្រូវ​បាន​ព្យាបាលតាម​​រោគសញ្ញា​ ដោយ​ថា​ពេលនេះ​នៅ​មិន​ទាន់​មាន​ឱសថ​សម្រាប់ព្យាបាល​អ្នកជំងឺ​ឆ្លងវីរុសនេះ​ជាក់លាក់​នៅឡើយ​ទេ​។ បើយើង​មាន​អាការៈ​ក្អក គ្រុនក្ដៅ និង​ពិបាកដកដង្ហើម គួរឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​គួរ​ទាក់ទង​ទៅ​មណ្ឌលសុខភាព​ ឬមន្ត្រី​សុខាភិបាល​តាមរយៈ​ទូរស័ព្ទជា​មុន។ អ្នក​ជំងឺ​ភាគច្រើន​ជា​សះស្បើយ​ដោយសារ​ការ​ថែទាំ​ពីក្រុម​គ្រូពេទ្យ។

    . ការ​អាច​ទប់​ដង្ហើម​បាន​១០វិនាទី​ដោយ​មិន​ក្អក​មិន​មានន័យ​ថា​អ្នក​គេចផុតពី​ការ​ឆ្លង​វីរុស COVID-19 ឬ​ជំងឺ​សួត​ផ្សេងៗ

    រោគសញ្ញា​ទូទៅ​នៃ​វីរុស COVID-19 គឺ​ក្អក​ស្ងួត ហត់ និង​គ្រុនក្ដៅ។ មនុស្ស​មួយ​ចំនួន​អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​រលាកសួត។ វិធី​ដែល​ល្អ​ដែល​អាច​បញ្ជាក់​ថា​អ្នក​ណា​ម្នាក់​មាន​ឆ្លង​វីរុសនេះ​គឺ​ការ​ធ្វើ​តេស្ដ។ យើង​មិន​អាច​បញ្ជាក់​បាន​តាម​រយៈ​លំហាត់​នៃ​ការ​ដក​ដង្ហើម​ដែល​អាចឈាន​ដល់​ការ​​បង្ក​គ្រោះថ្នាក់​នោះទេ​។

    . ការ​ផឹក​គ្រឿង​ស្រវឹង​មិន​អាច​ការពារ​អ្នក​ពី​វីរុស COVID-19

    ជាទូទៅ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ជា​ច្រើន​ដល់​សុខភាពដូចជា​ការខូច​ថ្លើម ជំងឺ​មហារីក ជំងឺ​បេះដូង និង​បញ្ហា​ផ្លូវចិត្ត ហើយ​ក៏​គ្មាន​ដែរ​ការណែនាំ​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​ដើម្បីការពារ​វីរុសនេះ​។

    . វីរុស COVID-19 អាច​ចម្លង​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​សើម

    តាម​រយៈ​ភស្តុតាង វីរុស COVID-19​ អាច​ឆ្លង​នៅ​គ្រប់​តំបន់​រួម​ទាំង​តំបន់​ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​សើម។ មិន​ថា​ក្នុង​អាកាសធាតុ​យ៉ាង​ម៉េច​ក៏​ដោយ យើង​​គួរ​អនុវត្ត​វិធានការណ៍​ការពារចេញ​ដោយ​អង្គការ​សុខភាពពិភព​លោក និងក្រ​សួងសុខាភិបាល​។ ដូច​បាន​លើក​ឡើង​ខាងលើថា​វិធី​ដែល​ល្អ​បំផុត​គឺ​លាង​សម្អាត​ដៃ​របស់​យើង​ឲ្យ​បាន​ញឹកញាប់។

    . អាកាសធាតុ​ត្រជាក់ និង​ព្រិល​មិន​អាច​សម្លាប់​វីរុស COVID-19

    មិន​ថា​អាកាសធាតុ​ត្រជាក់​យ៉ាង​ណា​ទេ សីតុណ្ហភាព​ក្នុង​រាងកាយ​របស់​យើង​ក៏​ស្ថិត​នៅ​ក្នុង​រង្វង់​​ ៣៦,៥ ទៅ​៣៧អង្សាសេដដែល​។ ដូចនេះ​អាកាសធាតុខាងក្រៅ​​មិន​អាច​សម្លាប់​វីរុស​នេះ​បាន​ទេ។

    . ការ​ងូតទឹក​ក្ដៅ​មិន​អាច​ការពារ​វីរុស COVID-19

    ការ​ងូតទឹក​ក្តៅ​មិន​អាច​ការពារយើង​​ពី​ការ​ឆ្លង​វីរុស​នេះ​ទេ​ ព្រោះ​សីតុណ្ហភាព​ក្នុង​រាងកាយ​នៅ​ដដែល។ ម៉្យាងទៀត ការ​ងូតទឹក​ក្ដៅ​ខ្លាំង​អាច​ធ្វើ​ឲ្យ​យើង​រលាកស្បែក។

    អត្ថបទពាក់ព័ន្ធ៖

    . វីរុស COVID-19 មិន​ចម្លង​តាម​រយៈ​មូសខាំ​ទេ

    មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន ឬ​ភស្តុតាង​បញ្ជាក់​ថា​វីរុស​នេះ​អាច​ចម្លង​តាមរយៈ​សត្វមូសទេ។ វីរុស​នេះ​គឺ​ឆ្លង​តាម​ដំណក់​ទឹក​ដែល​អ្នក​ឆ្លង​បញ្ចេញ​មក​ពេល​ក្អក កណ្ដាស់ ឬ​និយាយ។

    ១០. តើ​ម៉ាស៊ីន​សម្ងួត​ដៃ​អាច​សម្លាប់​វីរុស COVID-19ទេ?

    ម៉ាស៊ីន​សម្ងួត​ដៃ​គឺ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​វីរុស​នេះ​ទេ។ យើង​​អាច​ការពារ​ខ្លួន​​បាន​ដោយ​ការ​លាង​ដៃ និង​សម្ងួត​ដោយ​ប្រើ​ក្រដាស​ជូត​ដៃ។

    ១១. តើអំពូល​សម្លាប់​មេរោគ​ដោយ​កាំរស្មី​ UV អាច​សម្លាប់​វីរុស COVID-19បាន​ទេ?

    អំពូល​ UV នេះ​មិន​គួរ​ដើម្បី​សម្លាប់​មេរោគ​នៅ​នឹង​ដៃ ឬ​កន្លែង​ផ្សេង​នៃ​រាងកាយ​ទេ​ព្រោះ​ថា​វិទ្យុសកម្ម​របស់​ UV​អាច​បង្ក​ការ​រលាក​ដល់​ស្បែកយើង​បាន​។

    ១២. តើ​ម៉ាស៊ីន​ស្កេន​កម្ដៅ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ក្នុង​ការ​រក​អ្នក​ឆ្លង​វីរុស COVID-19?

    ម៉ាស៊ីន​ស្កេន​កម្ដៅ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាប់​អ្នក​មាន​អាការៈ​គ្រុនក្ដៅ​ដោយសារ​ការ​ឆ្លង​វីរុស​នេះ។ ប៉ុន្តែ​ម៉ាស៊ីន​នេះ​មិន​អាច​ចាប់​អ្នក​ឆ្លង​វីរុស​ដែល​មិន​ទាន់​មាន​អាការៈ​គ្រុនក្ដៅ​ទេ ព្រោះ​អ្នក​ឆ្លង​អាច​មាន​រោគសញ្ញា​​នៅ​ចន្លោះ​ពី​២ទៅ១០ថ្ងៃ។

    ១៣. តើ​ការ​បាញ់​អាល់កុល ឬ​ក្លរីន​នៅ​លើ​ខ្លួន​អាច​សម្លាប់​វីរុស COVID-19ទេ?

    ការ​បាញ់​អាល់កុល ឬក្លរីន​នៅ​លើ​ខ្លួន​មិន​សម្លាប់​វីរុស​ដែល​បាន​ចូល​ក្នុង​ខ្លួន​ទេ។ ការ​បាញ់​សារធាតុ​ទាំង​នេះ​អាច​បង្ក​គ្រោះថ្នាក់​ខ្លះលើ​ភ្នាសកោសិកា​ស្លេស្ម​ (​ភ្នែក មាត់)។ គួរ​ចាំ​ផង​ដែរ​ថា​អាល់កុល ឬ​ក្លរីន​អាច​សម្លាប់​មេរោគ​នៅ​លើ​ផ្ទៃ​វត្ថុ​ផ្សេងៗ ប៉ុន្តែ​ប្រើ​ក្នុង​កម្រិត​ណែនាំ​។

    ១៤.តើវ៉ាក់សាំង​ជំងឺ​រលាកសួត​ការពារ​យើង​​ពី​វីរុស COVID-19ទេ?

    វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត​ដូចជា​វ៉ាក់សាំង pneumococcal និង​វ៉ាក់សាំង Haemophilus influenza type B មិន​អាច​ការពារ​វីរុស​នេះ​ទេ។ ទោះបី​វ៉ាក់សាំង​នេះ​មិន​អាច​ការពារ​វីរុស COVID-19បាន​ ប៉ុន្តែ​វ៉ាក់សាំងនេះ​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ។

    អត្ថបទពាក់ព័ន្ធ៖

    ១៥. ការ​លាង​ច្រមុះ​ជាមួយ​សេរ៉ូម​ប្រៃ​ជាប្រចាំ​អាច​ការពារ​ការ​ឆ្លង​វីរុស COVID-19​បានទេ?

    បច្ចុប្បន្ន​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​ការ​លាង​ច្រមុះ​ជាមួយ​សេរ៉ូម​ប្រៃ​ជា​ប្រចាំ​អាច​ការពារ​ពី​ការ​ឆ្លង​វីរុស COVID-19 នោះទេ។

    ១៦. ខ្ទឹមស​អាច​បង្ការ​ការ​ឆ្លង​វីរុស COVID-19​បានទេ?

    ខ្ទឹមស​គឺ​មាន​ប្រយោជន៍​ដល់​សុខភាព​ដោយ​សារ​មាន​សារធាតុ​ប្រឆាំង​នឹង​អតិសុខុមប្រាណ។ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ថា​ការញ៉ាំ​ខ្ទឹមស​អាច​ការពារ​មនុស្ស​ពី​វីរុសនេះ​ទេ។

    ១៧. វីរុស COVID-19 ឆ្លង​ទៅ​កាន់​មនុស្ស​គ្រប់វ័យ

    មនុស្ស​គ្រប់​វ័យ​សុទ្ធ​តែ​អាច​ឆ្លង​វីរុស COVID-19នេះទាំងអស់។ ប៉ុន្តែ​មនុស្ស​ចាស់ និង​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់​ដូចជា​ជំងឺ​ហឺត ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​គឺ​ងាយ​ប្រឈម​នឹង​អាការៈ​ធ្ងន់ធ្ងរជាងអ្នកមិន​មាន​ជំងឺប្រចាំកាយ។

    ១៨. ថ្នាំ​ផ្សះ មានប្រសិទ្ធភាព​ក្នុង​ការ​ការពារ និង​ព្យាបាល​វីរុស COVID-19ទេ?

    ថ្នាំ​ផ្សះ​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​ទេ គឺ​ថ្នាំផ្សះប្រើ​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី​ប៉ុណ្ណោះ។ COVID-19 គឺ​ជា​វីរុស​ ដូចនេះ​ហើយ​ថ្នាំ​ផ្សះ​មិន​អាច​ប្រើ​ការពារ ឬ​ព្យាបាល​វីរុស​នេះ​បាន​ទេ។ ប៉ុន្តែបើ​យើង​កំពុង​​សម្រាកព្យាបាល​វីរុសកូវីដ១៩​នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​អាច​ប្រើ​ថ្នាំ​ផ្សះនេះ ព្រោះ​ថា​​អាច​មាន​​បាក់តេរី​ឆ្លង​មក​ជាមួយ​ដែរ។

    ១៩. តើ​មាន​ថ្នាំ​ជាក់លាក់​សម្រាប់​ការពារ ឬ​ព្យាបាល​វីរុស​ COVID-19ទេ?

    មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​មាន​ថ្នាំ​ជាក់លាក់​ក្នុង​ការ​ការពារ ឬ​ព្យាបាល​វីរុសនេះទេ។ ប៉ុន្តែ​អ្នក​ជំងឺ​ទទួល​បាន​ការ​មើល​ថែ​ដិតដល់ និង​ព្យាបាល​តាមរោគសញ្ញា។ សម្រាប់​ការ​ព្យាបាល​ជាក់លាក់​គឺ​កំពុង​ស្ថិតនៅ​ក្នុង​ការ​ព្យាបាល​សាកល្បង​នៅ​ឡើយ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public/myth-busters

    Drinking too much, or too often, increases risk of health problems

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 22/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: