១- លើសទម្ងន់
បើទម្ងន់យើងកើនត្រឹម ១គីឡូ ក៏ដោយ ក៏អាចបង្កើនសម្ពាធលើសន្លាក់ជង្គង់ បណ្តាលឲ្យខ្នង ត្រគាក និងប្រអប់ជើង ឈឺបានដូចគ្នា។ បន្ថែមពីនោះ បញ្ហាលើសទម្ងន់ នឹងបង្កឲ្យមានការហើម និងរលាកលើរាងកាយបាន។ ហេតុនេះ គ្នាយើងគួរគប្បីប្រុងប្រយ័ត្នឲ្យបានច្រើន។
២- ទម្លាប់ចុចទូរសព្ទច្រើន
ចុចទូរសព្ទច្រើន ធ្វើឲ្យសរសៃពួរដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ រងការរលាក។ លើសពីនេះ ទម្លាប់ចុចទូរសព្ទច្រើន ក៏បណ្តាលឲ្យឆ្អឹងក និងសាច់ដុំស្មារងសម្ពាធ ជាហេតុឲ្យកន្លែងទាំងនេះមានបញ្ហា បង្កជាការឈឺចាប់បានផងដែរ។
៣- ឧស្សាហ៍ពាក់ស្បែកជើងកែងចោត (នារីៗ)