home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រាយចម្ងល់ ហេតុអីស្រីៗងាយនឹងពុកឆ្អឹងជាងប្រុសៗ ហើយធ្វើម៉េចឲ្យឆ្អឹងនៅរឹងមាំល្អ?

ស្រាយចម្ងល់ ហេតុអីស្រីៗងាយនឹងពុកឆ្អឹងជាងប្រុសៗ ហើយធ្វើម៉េចឲ្យឆ្អឹងនៅរឹងមាំល្អ?

តាម​ការ​​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ រវាង​ស្ត្រី និង​បុរស ស្រីៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ជាង។ តើ​មាន​កត្តា​ជំរុញ​អីខ្លះ បាន​ជា​ស្ត្រី​ងាយ​ពុក​ឆ្អឹង​ជាង​បុរស? ចុះ​មាន​ក្បួន​អីខ្លះ​ដើម្បី​ឲ្យ​ឆ្អឹង​ស្ត្រី​រឹងមាំ​បាន​យូរ? ខាង​ក្រោម​នេះ​ជា​ការ​បកស្រាយ​លម្អិត​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ពាក់​ព័ន្ធ​នឹង​ជំងឺ​ពុក​ឆ្អឹង។

១. អ្វី​​ជាជំងឺ​ពុក​ឆ្អឹង?

ជំងឺ​នេះ​កើត​នៅ​ពេល​​កំហាប់​ឆ្អឹង​ធ្លាក់​ចុះ ​ធ្វើ​ឲ្យ​ឆ្អឹង​ផុយ​ស្រួយ​ងាយ​បាក់​ពេល​ប៉ះ​ទង្គិច​ ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​ជា​ពិសេស​ឆ្អឹង​នៅ​តំបន់ ឆ្អឹងកង ត្រគាក និង​ភ្លៅ។

២. មូល​នាំ​ឲ្យ​ស្ត្រី​ងាយ​ពុក​ឆ្អឹង​ជាង​បុរស

តាម​ធម្មតា​ស្រ្តី​ក្នុង​វ័យ​បន្តពូជ តែង​មាន​វដ្ត​រដូវ​របស់​ខ្លួន ដោយ​មក​រដូវ​ជា​រៀង​រាល់​ខែ ដែល​ក្នុង​វ័យ​នេះ​រាងកាយ​របស់​ស្ត្រី​មាន​លំនឹង នៅ​រឹងមាំ​ធម្មតា តែ​ចាប់​ពី​ឈាន​ចូល​ដល់​​វ័យ ៤០ជាង ឬ​៥០ជាង ដែល​ជា​វ័យ​អស់​រដូវ​នោះ ស្ត្រី​ងាយ​នឹង​ប្រឈម​នឹង​បញ្ហា​ពុក​ឆ្អឹង​នេះ​ខ្លាំង​ណាស់។ តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្នុង​វ័យ​អស់​រដូវ អ័រម៉ូន​អឺស្ត្រូហ្សែន​ក៏​ធ្លាក់​ចុះ ឯ​រាងកាយ​យើង​បែរ​ជា​ទាញ​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​ក្នុង​ឆ្អឹង​មក​វិញ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​ទៅ​ជា​ស្ពោធ ងាយ​នឹង​ពុក​ផុយ​បំផុត បើ​សិន​យើង​ប៉ះទង្គិច​អ្វី​មួយ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ឆ្អឹង​បាក់។ ក្រៅ​ពី​កត្តា​ខាង​លើ​នេះ ក៏​នៅ​មាន​កត្តា​រួមផ្សំ​ផ្សេង​ទៀត ធ្វើ​ស្រីៗ​ងាយ​នឹង​ពុក​ឆ្អឹង​ដែរ ដូចជា​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​បាក់ឆ្អឹង រូបរាង​ស្គម​ស្គាំង​ខ្លាំង ហើយ​មិន​សូវ​មាន​សកម្មភាព​រាងកាយ ពិសេស​ការ​ធ្វើ​លំហាត់​ប្រាណ។

៣. ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឆ្អឹង​ស្ត្រី​រឹងមាំ

ស្រ្តី​ក្នុង​ទ្វីប​អាស៊ី​យើង ពិសេស​ស្ត្រី​ស្បែក​ស ក៏​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ដែរ​។ តែ​ទោះ​ជា​បែប​នេះ​ក្តី​លោក​វេជ្ជបណ្ឌិត​ថា យើង​អាច​ការពារ​ឲ្យ​កំហាប់​ឆ្អឹង​ស្ត្រី​ឲ្យ​នៅ​តែ​រឹងមាំ​បាន ដោយ​មាន​ញ៉ាំ​របប​អាហារ​ត្រឹម​ត្រូវ ពិសេស​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម ដែល​មាន​នៅ​ក្នុង​ទឹកដោះ​គោ​គ្រប់​ប្រភេទ ទឹក​សណ្តែក​សៀង និង​បន្លែ​បៃតង ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ កុំ​ផឹក​គ្រឿង​ស្រវឹង និង​ជក់​បារី។ មិនថា ចាស់ ឬ​ក្មេង​នោះ​ទេ ស្ត្រី​គួរ​តែ​ផឹក​ទឹកដោះ​គោ​ឲ្យ​បាន​ច្រើន នោះ​អាច​កាត់​បន្ថយ​បញ្ហា​ពុក​ឆ្អឹង ទោះ​ជា​ឈាន​ដល់​ចាស់ អស់​រដូវ​ក៏​ដោយ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 01/07/2020
x