home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Femoral Neck Fracture (ការបាក់ក្បាលឆ្អឹងភ្លៅ)

និយមន័យ​|រោគ​សញ្ញា|មូល​ហេតុ|កត្តា​ប្រឈម|រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល|ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ
Femoral Neck Fracture (ការបាក់ក្បាលឆ្អឹងភ្លៅ)

និយមន័យ​

អ្វីជាការបាក់ក្បាលឆ្អឹងភ្លៅ?

ការ​បាក់ក្បាល​ឆ្អឹង​​ភ្លៅ ឬ​ក​ឆ្អឹង​ភ្លៅ​គឺ​ជា​ការ​បាក់​ឆ្អឹង​នៅ​តំបន់​ភ្លៅ (femur) ដែល​ស្ថិត​នៅ​ត្រគាកសន្លាក់​ឆ្អឹង​ត្រគាក​មាន​រូប​រាង​ដូច​គ្រាប់​បាល់នៅ​ក្បាល​របស់​ឆ្អឹង និង​ប្រឡង់​របស់​វា​។ ការ​បាក់​នៅ​ក​របស់​ឆ្អឹង​ភ្លៅ​គឺ​បាក់​នៅ​ក្រោម​ក្បាល​ឆ្អឹង​ដែល​មាន​រាង​មូល​ដូច​បាល់​នោះ។ ការ​បាក់​ឆ្អឹង​ភ្លៅដែល​មាន​ដាច់​សរសៃ​ឈាម ជា​ធម្មតា​គឺ​មាន​បញ្ហា​ក្នុង​ការ​ព្យាបាល តែ​ភាគ​ច្រើន​អាច​ជា​សះ​ស្បើយ​វិញ​បាន​ក្រោយ​ពី​ការវះកាត់។

តើការបាក់ក្បាលឆ្អឹងភ្លៅកើតច្រើនដែលឬទេ?

ការ​បាក់​ក្បាល​ឆ្អឹង​ភ្លៅ​នេះ​កើត​លើស្ត្រី​មាន​វ័យ​ចំណាស់ និង​មាន​ហានិភ័យ​ខ្ពស់​ដោយ​សារ​តែ​ឆ្អឹង​មាន​ភាព​ទន់​ខ្សោយ (ជំងឺពុក​ឆ្អឹង)ការ​បាក់​ឆ្អឹង​ភ្លៅ​នេះ​ក៏​ងាយ​កើត​​លើ​អ្នក​ដែល​មាន​ឆ្អឹង​តូច​ស្តើង និង​ខ្សោយ។ ២៥ភាគរយនៃ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៧៥ឆ្នាំ​អាច​មាន​ការ​បាក់​ឆ្អឹង​គល់​ភ្លៅ​​បាន​បណ្តាល​មក​ពី​មាន​ជំងឺ​ពុក​ឆ្អឹង

រោគ​សញ្ញា

រោគសញ្ញាបាក់ក្បាលឆ្អឹងភ្លៅ​

រោគ​សញ្ញា​នៃការបាក់ក្បាលឆ្អឹងភ្លៅ​គឺ​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​ត្រគាក គូទ​ឬ​នៅ​ថ្ងាសក្រោម ពិសេស​ពេល​ដែល​ត្រគាក ឬ​ជើង​មាន​ចលនា។ ជើងដែល​របូស​តែងខ្លី​ជាង​ជើង​ដែល​អត់​របួស ហើយ​ក​ជើង​ងាក​ចូល​ក្នុង ក្រោយ​មក​អាច​មាន​ជាំ​ សម្រាប់​មនុស្ស​​ស្គម

ការ​បាក់​ក្បាល​ឆ្អឹង​ភ្លៅ​​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​អ្នកទាំង​អស់គ្នា​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។

ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យ?

បើ​យើង​មាន​របួស ឬ​មាន​ឃើញ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ​មាន​អារម្មណ៍​នៃ​ការ​បាក់​ឆ្អឹង​ដែល​បាន​រៀប​រាប់​ខាង​លើ ​យើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ដែរ​។ ការ​ព្យាបាល​លើ​ស្ត្រីហាក់មាន​ការ​ពិបាក​ ប៉ុន្តែ​បើ​យើង​​ធ្វើ​ការ​វះ​កាត់​អ្នក​អាច​ជា​សះ​ស្បើយ​វិញ​ទាំង​ស្រុងយើង​​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ដូច​ខាង​ក្រោម៖

  • ឈឺ​ចាប់​នៅ​ក្នុង​ត្រគាក​ក្រោយ​វះ​កាត់។ ការ​ឈឺ​ចាប់​នេះ​អាច​បណ្តាល​មក​ពី​ការ​បង្ក​រោគ ហូរ​ឈាម ឬ​រលុង​នៅ​ដែក​ដាក់​ត​ឆ្អឹង។

  • មាន​បញ្ហា​ក្នុង​ការ​ដើរ អាច​ជា​សញ្ញា​នៃ​ការ​រលុង​នៅ​ដែក​ដាក់​ត​ឆ្អឹង។

  • មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​រោគ​ដូច​ជា គ្រុន​ក្តៅ ហើម ឬ​ក្រហម​នៅ​កន្លេង​ដែល​វះ។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗដែលឧស្សាហ៍ស្ត្រេស ប្រយ័ត្នកើតជំងឺពុកឆ្អឹង!

មូល​ហេតុ

មូលហេតុនៃការបាក់ក្បាលឆ្អឹងភ្លៅ

មូល​ហេតុ​នៃ​ការ​បាក់​ឆ្អឹង​នៅ​ត្រគាក​អាច​បណ្តាល​មក​ពី​ការ​ដួល​ធ្ងន់​ធ្ងរ ឬ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ លើ​អ្នក​ដែល​មាន​ឆ្អឹង​ទន់​ខ្សោយ។

កត្តា​ប្រឈម

កត្តាប្រឈមនៃការបាក់ក្បាលឆ្អឹងភ្លៅ​

កត្តា​ប្រឈម​នៃការបាក់ក្បាលឆ្អឹងភ្លៅ​​មាន៖

  • អាយុ៖ អត្រា​នៃ​ការបាក់ក្បាលឆ្អឹងភ្លៅ​​គឺ​កើន​ឡើង​ទៅ​តាម​អាយុ​ដោយ​សារ​តែ​មាន​ការ​ថយ​ចុះ​នៃ​ដង់ស៊ីតេ​ឆ្អឹង និង​ម៉ាស​សាច់​ដុំ ជាមួយ​នឹង​មូល​ហេតុ​នៃ​ការ​ដួល
  • ភេទ៖ ប្រហែល​ជា ៧០ភាគ​រយ​នៃ​ការ​បាក់​ឆ្អឹង​នៅ​ត្រគាក​កើត​មានលើ​ស្ត្រី ដោយ​សារ​តែ​ការ​បាត់​បង់​ដង់ស៊ីតេ​ឆ្អឹង​របស់​ស្ត្រី​មាន​ល្បឿន​លឿន​ជាង​បុរស ដែល​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នូវ​កម្រិតអ័រម៉ូន​អឺស្ត្រូសែន​របស់​ស្រ្តី​ក្រោយ​ពេល​អស់​រដូវ។ តែ​បុរស​ក៏​អាច​មាន​កម្រិត​ទាប​នៃ​ដង់ស៊ីតេ​ឆ្អឹង​ធ្ងន់​ធ្ងរ​ដែរ។

  • មាន​ជំងឺរ៉ាំរ៉ៃ៖ អ្នក​ជំងឺ​ដែល​មាន​បញ្ហា​លើ​ក្រពេញ​អង់​ដូ​គ្រីន​ដូចជា ការ​បញ្ចេញ​អ័រម៉ូន​ទីរ៉ូអ៊ីត​ច្រើន​ពេក​អាច​ធ្វើ​នាំ​ឆ្អឹង​ផុយ​ស្រួយ​បាន។ អ្នក​មាន​ជំងឺ​ពោះ​វៀន​ដែល​អាច​កាត់​បន្ថយ​នូវ​ការ​ស្រូប​យក​វីតាមីន D និង​ជាតិ​កាល់​ស្យូម ក៏អាច​ធ្វើ​ឱ្យ​ឆ្អឹង​ទន់និង​អាច​បាក់​បាន។ ចំពោះ​អ្នក​មាន​បញ្ហា​បញ្ញា​ស្មារតី​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ដួល​ដែរ។

  • ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន៖ ថ្នាំ Cortisone ដូច​ជា​ថ្នាំ prednisone រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​​ឆ្អឹង​ចុះ​ខ្សោយ​បាន។ ឯ​ការ​ផ្សំ​ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​​វិល​មុខ​និង​ងាយ​នឹង​ដួល។

  • បញ្ហា​អាហា​រូបត្ថម្ភ៖ កង្វះ​ជាតិ​កាល់​ស្យូម និង​វីតាមីន D ក្នុង​របប​អាហារ កាល​​នៅ​វ័យ​ក្មេង​អាច​កាត់​បន្ថយ​ទំហំ​ឆ្អឹង និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​នៅ​ពេល​អនាគត​បាន។ គ្នា​យើងដែល​ជួប​បញ្ហា​ជំងឺបាត់​បង់​ចំណង់​អាហារ និង​ការ​ស្រក​គីឡូ​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត អាច​ធ្វើ​ឱ្យ​ខូច​ឆ្អឹង​​ដោយ​បំផ្លាញ​សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​ការ​កសាង​ឆ្អឹង​ក្នុង​រាង​កាយ។

  • ភាព​អសកម្ម​លើ​រាង​កាយ៖ លំហាត់​ប្រាណ ដូច​ជា​ការ​ដើរ​អាច​ជួយ​ពង្រឹង​ឆ្អឹង និង​សាច់​ដុំ​ពី​ការ​ដួល និង​ការ​បាក់​ឆ្អឹង​បាន​កាន់​តែ​តិច។ ប្រសិន​បើ​យើង​​មិន​បាន​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់ យើង​​អាច​មាន​ដង់ស៊ីតេ​ឆ្អឹង​ទាប និង​ឆ្អឹង​ខ្សោយ។

  • ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ និង​គ្រឿង​ស្រវឹង៖ វា​អាច​រំខាន​ដល់​ដំណើរ​ការ​ធម្មតា​នៃ​ការ​កសាង និង​លំនឹង​ឆ្អឹង​ដែល​ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​ឆ្អឹង​បាក់។

  • អត្ថបទពាក់ព័ន្ធ៖ កុំ​ច្រឡំ! ប្រុសៗ​វ័យកណ្ដាល ក៏ពុក​ឆ្អឹងមិនចាញ់​ស្រីៗដែរ

    រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

    ព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ អ្នក​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សំរាប់​ព័ត៌​មាន​បន្ថែម។

    រោគវិនិច្ឆ័យការបាក់ក្បាលឆ្អឹងភ្លៅ​

    ជា​ទូ​ទៅ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ការ​ពិនិត្យ​លើ​រាង​កាយ។ ក្នុង​ករណី​ដែល​ឃើញ​រោគសញ្ញា​មិន​ច្បាស់ ឬ​ងាយ​យល់​ច្រឡំ​នឹង​ជំងឺដទៃ​ទៀត​គ្រូពេទ្យ​នឹង​ធ្វើ​ការ​ថត​កាំរស្មី X ដើម្បី​បញ្ជាក់​ពី​កន្លែង​ដែល​ឆ្អឹង​បាន​បាក់។

    ការព្យាបាលការបាក់ឆ្អឹងគល់ភ្លៅ

    ការ​ព្យាបាល​គឺ​តម្រូវ​ឲ្យ​ធ្វើ​ការ​វះ​កាត់។ ការ​វះ​កាត់​ដោយ​ដាក់​រណបនៅ​កន្លែង​ដែល​បាក់ ឬ​ដាក់​វីស និង​បន្ទះ​ទប់​ឆ្អឹង​ដើម្បី​ប្រមូល​ផ្តុំ​បំណែក​ឆ្អឹង​ឲ្យ​ចូល​គ្នា​វិញ។ ការ​វះ​កាត់​មូយ​ផ្សេង​ទៀត​គឺ​ការ​ដាក់​ឆ្អឹង​សប្បនិមិត្ត នៅ​ក្បាល​ឆ្អឹងតែ​មួយ ឬ​ទាំង​ក្បាល​ឆ្អឹង​និង​ប្រហោង​ក្បាល​ឆ្អឹង ពេល​ខ្លះការ​វះ​កាត់​មិន​អាចធ្វើ​ឱ្យ​សន្លាក់​មាន​សភាព​ល្អ​ឡើង​វិញ​បាន ក៏​​មក​ពី​ឆ្អឹង​ដែល​នៅ​សល់​គឺ​ស្តើង​ពេកចំពោះ​​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ ការ​ព្យាបាល​គឺ​សម្រាក​​នៅ​លើ​គ្រែ​ដើម្បី​ឱ្យ​ឆ្អឹង​ដែល​បាក់​អាច​ជាប់​គ្នា​វិញ

    វិធី​បង្ការការបាក់ក្បាលឆ្អឹងភ្លៅ​​ដែល​ល្អ​បំផុត​គឺ​ការពារ និង​ព្យាបាល​កុំ​ឲ្យ​មានជំងឺពុក​ឆ្អឹង​ជាមួយ​នឹង​របប​អាហារ ការ​ហាត់​ប្រាណ និង​ការ​ប្រើ​ថ្នាំ ជា​មួយ​នឹង​បរិយាកាស​ល្អ​នៅ​ក្នុង​ផ្ទះ។

    ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

    តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងការបាក់ក្បាលឆ្អឹងភ្លៅ​បាន​?

    របៀប​រស់​នៅ​ខាង​ក្រោម​និង​ការ​ព្យាបាល​តាម​ផ្ទះ​អាច​ជួយ​យើង​​ឱ្យ​ទប់​ទល់​នឹង​ការ​បាក់​ឆ្អឹង​នៅ​ត្រគាក​មាន

    • ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ
    • ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដើម្បី​ជួយ​ដល់​ការ​ជា​សះ​ស្បើយ
    • ញ៉ាំ​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​កាល់​ស្យូម ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​ឆាប់​ជា​សះ​ស្បើយ។
    • ធ្វើ​លំហាត់​ប្រាណ​តាម​លំនាំ​ការ​ព្យាបាល​រាង​កាយ។
    • ប្រយ័ត្ន​កុំឲ្យ​ដួល​នៅ​ផ្ទះ ដោយ​ដាក់​ភ្លើង​បំភ្លឺ​ឲ្យ​បាន​ល្អនៅ​កន្លែងណា​ដែល​ងងឹតត្រូវ​ដើរកាត់​ និង​ជៀស​វាង​គ្រោះ​ថ្នាក់​​ពីការ​ប្រើ​ប្រាស់ព្រំ និង​ស្បែក​ជើង​ដែលមិន​សមនឹង​ជើង​ជាដើម​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬរព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 14/01/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    x