ធម្មតា ស្រីៗភាគច្រើនប្រឈមនឹងការពុកឆ្អឹង ជាពិសេសឆ្អឹងត្រគាកដែលបណ្ដាលឲ្យស្រីៗជួបការឈឺឆ្អឹងខ្នង។ រឿងពុកឆ្អឹងនេះ ប្រុសៗក៏មិនចាញ់ស្រីៗដែរ ហើយប្រសិនបើជួបការឈឺឆ្អឹងខ្នង គួរចាំបាច់ទៅជួបពេទ្យ ដើម្បីពិនិត្យកំហាប់ឆ្អឹង។
ធម្មតា ស្រីៗភាគច្រើនប្រឈមនឹងការពុកឆ្អឹង ជាពិសេសឆ្អឹងត្រគាកដែលបណ្ដាលឲ្យស្រីៗជួបការឈឺឆ្អឹងខ្នង។ រឿងពុកឆ្អឹងនេះ ប្រុសៗក៏មិនចាញ់ស្រីៗដែរ ហើយប្រសិនបើជួបការឈឺឆ្អឹងខ្នង គួរចាំបាច់ទៅជួបពេទ្យ ដើម្បីពិនិត្យកំហាប់ឆ្អឹង។

អ្នកស្រាវជ្រាវធ្វើការសិក្សាលើមនុស្សពេញវ័យ ១៧៣ នាក់ អាយុពី ៣៥-៥០ឆ្នាំ រកឃើញថា ប្រុស និងស្រី មានកំហាប់ឆ្អឹងទាប សឹងប្រហាក់ប្រហែលគ្នា ដោយប្រុសមាន ២៨% ចំណែកស្រីមាន ២៦%។
អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកចូលរួមក្នុងសិក្សាមានញ៉ាំប្រៃ ដោយករណីខ្លះ វាវិវត្តទៅជាឈឺខ្នង ឈឺចង្កេះ និងជំងឺឆ្អឺង Brittle ធ្វើឲ្យខូចឆ្អឺងតែម្ដង។ ការសិក្សានេះចេញផ្សាយលើកាសែតវេជ្ជសាស្ត្រដ៏ល្បី Webmd។
ការរកឃើញថា បញ្ហាពុកឆ្អឺងលើប្រុសៗ សឹងប្រហាក់ប្រហែលគ្នានឹងស្រីៗ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារការពុកឆ្អឺង ជាបញ្ហារួមរបស់ស្រីៗ។ នេះលោកស្រី Allison Ford សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៅសាកលវិទ្យាល័យ Mississippi របស់អាមេរិក។
អត្ថបទពាក់ព័ន្ធ៖
លោកស្រី Allison Ford ណែនាំថា ប្រុសៗ គួរអនុវត្ដទម្លាប់មួយចំនួន ដើម្បីឲ្យឆ្អឹងរឹងមាំល្អ ដូចជា ញ៉ាំរបបអាហារមានតុល្យភាពល្អ រួមាន កាល់ស្យូម និងវីតាមីន D ឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណ ដើម្បីឲ្យរាងកាយមានតុល្យភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/07/2020
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ