ការសិក្សាបានលើកឡើងភាគច្រើនផ្ដោតលើប្រភេទស្ករកែច្នៃ ជាងស្ករធម្មជាតិដែលរកឃើញក្នុងម្ហូបអាហារ។ នេះដោយសារក្នុងផ្លែឈើមានជាតិស្ករក៏ពិតមែន ប៉ុន្តែក៏សម្បូរជាតិសរសៃដែរ ដែលរារាំងការបញ្ចេញម៉ូលេគុលស្ករបាន។ បើយើងគ្រប់គ្នាចង់ការពារឆ្អឹង យើងគួរកម្រិតជាតិស្ករត្រឹមត្រូវក្នុងរបបអាហារប្រចាំថ្ងៃ។
៥- គន្លឹះជួយញ៉ាំជាតិស្ករក្នុងកម្រិតទាប
អត្រាចាំរសជាតិរបស់អណ្ដាត គឺធម្មតាមានរយៈពេល ១០ ថ្ងៃ មានន័យថា បើយើងអាចតមមិនញ៉ាំផ្អែមរយៈពេល ១០ ថ្ងៃ អណ្តាតនឹងចងចាំរសជាតិថ្មី មិនចាំពីរសជាតិអាហារមានស្ករនោះឡើយ។ យ៉ាងណា យើងក៏មិនអាចខ្វះជាតិស្ករបានដូចគ្នា តែបើចង់បានភាពរសជាតិផ្អែមក្នុងជីវិត ចូរព្យាយាមប្រើទឹកឃ្មុំ ព្រោះទឹកឃ្មុំមានសារធាតុចិញ្ចឹម និងរក្សារសជាតិផ្អែមក្នុងកម្រិតមធ្យម ឬអាចប្ដូរទៅប្រើរុក្ខជាតិម្យ៉ាងឈ្មោះ Stevia (នៅខ្មែរគេនិយមហៅស្មៅផ្អែម) ព្រោះរសជាតិផ្អែមរបស់វា គឺបានមកពីប្រភពរុក្ខជាតិ មានរសជាតិឆ្ងាញ់ និងធ្វើឲ្យសុខភាពល្អជាងស្ករយើងប្រើធម្មតា។