កុំ​ច្រឡំ! ប្រុសៗ​វ័យកណ្ដាល ក៏ពុក​ឆ្អឹងមិនចាញ់​ស្រីៗដែរ

    កុំ​ច្រឡំ! ប្រុសៗ​វ័យកណ្ដាល ក៏ពុក​ឆ្អឹងមិនចាញ់​ស្រីៗដែរ

    ធម្មតា ស្រីៗភាគច្រើនប្រឈម​នឹង​ការ​ពុកឆ្អឹង ជាពិសេស​ឆ្អឹង​ត្រគាកដែល​បណ្ដាល​ឲ្យ​ស្រីៗជួប​ការ​ឈឺឆ្អឹង​ខ្នង។ រឿង​ពុកឆ្អឹង​នេះ ប្រុសៗក៏មិន​ចាញ់​ស្រីៗ​ដែរ ហើយ​ប្រសិនបើ​ជួប​ការ​ឈឺ​ឆ្អឹង​ខ្នង គួរចាំបាច់​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​កំហាប់ឆ្អឹង។

    អ្នកស្រាវជ្រាវធ្វើការ​សិក្សា​លើ​មនុស្ស​ពេញវ័យ ១៧៣​ នាក់ អាយុ​ពី ៣៥-៥០​ឆ្នាំ រកឃើញ​ថា ប្រុស និង​ស្រី មាន​កំហាប់​ឆ្អឹង​ទាប សឹង​ប្រហាក់ប្រហែល​គ្នា ដោយ​ប្រុសមាន ២៨% ចំណែក​ស្រីមាន ២៦%។

    អ្នកស្រាវជ្រាវបញ្ជាក់​ថា អ្នក​ចូលរួម​ក្នុង​សិក្សាមាន​ញ៉ាំ​ប្រៃ ដោយ​ករណី​ខ្លះ វា​វិវត្ត​ទៅ​ជា​ឈឺ​ខ្នង ឈឺ​ចង្កេះ និង​ជំងឺ​ឆ្អឺង Brittle ធ្វើ​ឲ្យ​ខូច​ឆ្អឺង​តែម្ដង។ ការសិក្សា​នេះចេញផ្សាយ​លើកាសែត​វេជ្ជសាស្ត្រ​ដ៏ល្បី Webmd

    ការរកឃើញថា បញ្ហា​ពុកឆ្អឺង​លើ​ប្រុសៗ សឹង​ប្រហាក់ប្រហែល​គ្នា​នឹង​ស្រីៗ ជា​រឿងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយសារ​ការពុក​ឆ្អឺង ជាបញ្ហា​រួមរបស់​ស្រីៗ។ នេះ​លោកស្រី Allison Ford សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​សាកលវិទ្យាល័យ Mississippi របស់​អាមេរិក។

    អត្ថបទពាក់ព័ន្ធ៖

    លោកស្រី Allison Ford ណែនាំ​ថា ប្រុសៗ គួរ​អនុវត្ដ​ទម្លាប់​មួយ​ចំនួន ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​ល្អ ដូចជា ញ៉ាំ​របប​អាហារ​មាន​តុល្យភាព​ល្អ រួមាន ​កាល់ស្យូម និង​វីតាមីន D ឲ្យ​បាន​គ្រប់គ្រាន់ និង​ហាត់ប្រាណ ដើម្បី​ឲ្យ​រាងកាយ​មាន​តុល្យភាព។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 14/07/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម