backup og meta

ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង

អង្គុយ​កោង​ខ្នង ដង​ខ្លួន​មិន​ត្រង់ អាច​ក្លាយ​ជា​ទម្លាប់ និង​​ឈាន​ដល់​បញ្ហា​ធំ​ៗ យ៉ាងហោច ៤ ពិសេស​​បញ្ហា​​​​ប្រព័ន្ធ​ឆ្អឹង​ខ្នង និង​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​ ដែល​ជាប់​ពាក់​ព័ន្ធ​។​

១. កំពស់​លូត​មិន​​អស់​ (ឆ្អឹង​លូត​មិន​សព្វ​ល្អ)

នៅ​វ័យ​លូត​លាស់ ប្រព័ន្ធ​ឆ្អឹង​​ធ្វើ​ការ​​យ៉ាង​ស្និទ្ធ​ទៅ​នឹង​​សាច់​ដុំ និង​សរសៃ​ផ្សេង​ៗ​សព្វ​​​រាង​កាយ ដូច​នេះ កាយ​វិការ​ដែល​ជា​ទម្លាប់​អង្គុយ គឺ​​មាន​ឥទ្ធិពល​ខ្លាំង​​ទៅ​លើ​ការ​លូត​លាស់​​​ឆ្អឹង ជា​ហេតុ​​ ដែល​គួរ​គប្បី​អង្គុយ​ឱ្យ​ត្រង់​ខ្លួន។

២. ខូច​ជាលិកា​សន្លាក់​

អង្គុយ​មិន​ត្រង់​ខ្លួន ប្រៀប​ដូច​​ដាក់​បន្ទុក​បន្ថែម​​ទៅ​លើ​ជាតិ​ជាលិកា​ត្រង់​ចំណុច​ដែល​​ឆ្អឹង​សន្លាក់​ភ្ជាប់​គ្នា ពិសេស​ឆ្អឹង​ខ្នង ឆ្អឹង​ស្មា និង​​សន្លាក់​ឆ្អឹង​ជង្គង់។ ដោយ​បញ្ហា​នេះ អាច​ផ្តល់​គុណវិបត្តិ​ទៅ​លើ​ប្រព័ន្ធ​​ឆ្អឹង​​​រ៉ាំ​រ៉ៃ​ក្នុង​រយៈ​ពេល​យូរ ដូច្នេះ​​ទម្លាប់​អង្គុយ​ឱ្យ​ត្រង់​ខ្លួន គឺ​ជា​ផ្នែក​មួយ​សំខាន់​គួរ​យក​ចិត្ត​ទុក​ដាក់។

៣. កើត​រោគ​រលាក​សន្លាក់​ឆ្អឹង

រោគ​រលាក​សន្លាក់​ឆ្អឹង អាច​នឹង​កើត​ឡើង​​ផង​ដែរ ដោយ​ការ​អង្គុយ​​វៀច​ខ្នង ឬ​​កាយ​វិការ​ ទម្រេត​​ខ្លាំង​ទៅ​លើ​ឆ្អឹង​ខ្នង​។ ដើម​ហេតុ​ គឺ​ទម្លាប់​​​មិន​ល្អ​ទាំង​នោះ បន្ថែម​បន្ទុក​ ទៅ​លើ​​គន្លាក់​ឆ្អឹង នឹង​ធ្វើ​ឱ្យ​កើត​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង​​​ ក្នុង​រយៈ​ពេល​ណា​មួយ។

អត្ថបទ​ពាក់​ព័ន្ធ៖

៤. វៀច​ឆ្អឹង​ខ្នង

ដូច​ទៅ​នឹង បញ្ហា​សន្លាក់​ឆ្អឹង​​ អង្គុយ​មិន​ត្រង់​ខ្លួន អាច​បណ្តាល​ឱ្យ​ ឆ្អឹង​​ខ្នង​ វៀច និង​​មាន​​បញ្ហា​​ទៅ​ថ្ងៃ​ក្រោយ ដោយ​វា​បំផ្លាញ​​ទ្រង់​ទ្រាយ​ឆ្អឹង​ខ្នង។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lifehack.org/493233/when-you-do-not-sit-straight-these-4-terrible-things-can-happen-to-you-skeletal-system

កំណែ​ប្រែបច្ចុប្បន្ន

04/11/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ មាន រតនា បានធ្វើបច្ចុប្បន្នភាព 04/11/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម