អង្គុយកោងខ្នង ដងខ្លួនមិនត្រង់ អាចក្លាយជាទម្លាប់ និងឈានដល់បញ្ហាធំៗ យ៉ាងហោច ៤ ពិសេសបញ្ហាប្រព័ន្ធឆ្អឹងខ្នង និងផ្នែកផ្សេងៗនៃរាងកាយ ដែលជាប់ពាក់ព័ន្ធ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
អង្គុយកោងខ្នង ដងខ្លួនមិនត្រង់ អាចក្លាយជាទម្លាប់ និងឈានដល់បញ្ហាធំៗ យ៉ាងហោច ៤ ពិសេសបញ្ហាប្រព័ន្ធឆ្អឹងខ្នង និងផ្នែកផ្សេងៗនៃរាងកាយ ដែលជាប់ពាក់ព័ន្ធ។
នៅវ័យលូតលាស់ ប្រព័ន្ធឆ្អឹងធ្វើការយ៉ាងស្និទ្ធទៅនឹងសាច់ដុំ និងសរសៃផ្សេងៗសព្វរាងកាយ ដូចនេះ កាយវិការដែលជាទម្លាប់អង្គុយ គឺមានឥទ្ធិពលខ្លាំងទៅលើការលូតលាស់ឆ្អឹង ជាហេតុ ដែលគួរគប្បីអង្គុយឱ្យត្រង់ខ្លួន។
អង្គុយមិនត្រង់ខ្លួន ប្រៀបដូចដាក់បន្ទុកបន្ថែមទៅលើជាតិជាលិកាត្រង់ចំណុចដែលឆ្អឹងសន្លាក់ភ្ជាប់គ្នា ពិសេសឆ្អឹងខ្នង ឆ្អឹងស្មា និងសន្លាក់ឆ្អឹងជង្គង់។ ដោយបញ្ហានេះ អាចផ្តល់គុណវិបត្តិទៅលើប្រព័ន្ធឆ្អឹងរ៉ាំរ៉ៃក្នុងរយៈពេលយូរ ដូច្នេះទម្លាប់អង្គុយឱ្យត្រង់ខ្លួន គឺជាផ្នែកមួយសំខាន់គួរយកចិត្តទុកដាក់។
រោគរលាកសន្លាក់ឆ្អឹង អាចនឹងកើតឡើងផងដែរ ដោយការអង្គុយវៀចខ្នង ឬកាយវិការ ទម្រេតខ្លាំងទៅលើឆ្អឹងខ្នង។ ដើមហេតុ គឺទម្លាប់មិនល្អទាំងនោះ បន្ថែមបន្ទុក ទៅលើគន្លាក់ឆ្អឹង នឹងធ្វើឱ្យកើតមានអាការៈឈឺចាប់ខ្លាំង ក្នុងរយៈពេលណាមួយ។
អត្ថបទពាក់ព័ន្ធ៖
ដូចទៅនឹង បញ្ហាសន្លាក់ឆ្អឹង អង្គុយមិនត្រង់ខ្លួន អាចបណ្តាលឱ្យ ឆ្អឹងខ្នង វៀច និងមានបញ្ហាទៅថ្ងៃក្រោយ ដោយវាបំផ្លាញទ្រង់ទ្រាយឆ្អឹងខ្នង។
ជាការណែនាំបង្ការពីបញ្ហាខាងលើ អ្នកជំនាញសុខភាពបានណែនាំ នូវវិធីសាស្រ្តមួយចំនួន ដោយការជ្រើសប្រភេទកៅអី ដែលសមល្មមទៅនឹង កំពស់ និងទំងន់ (ល្មម និងរូបរាង)។ បន្ថែមពីនោះ អាចដាក់ពូកខ្នើយ ជាទ្រនាប់ទ្រាប់ចង្កេះផ្នែកខាងក្រោយ ដើម្បីទប់មិនឱ្យមានសម្ពាធខ្លាំងលើ ឆ្អឹងសន្លាក់ចង្កេះ បូករួមនឹងទម្លាប់ដាស់តឿនខ្លួនឯង ឱ្យអង្គុយត្រង់ខ្លួនជារៀងរាល់ថ្ងៃ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត