វះកាត់ព្យាបាលជំងឺទឹកដក់បាតភ្នែក ជាការវះកាត់ដើម្បីបន្ថយហានិភ័យខូចខាតសរសៃប្រសាទភ្នែក (Optic Nerve) ដែលជានាំយករូបភាពពីស្រទាប់រ៉េទីន ទៅកាន់ខួរក្បាល ហើយបកប្រែជារូបភាពឲ្យយើងបានឃើញពីអ្វីៗនៅជុំវិញខ្លួន។

ជំងឺទឹកដក់់បាតភ្នែក ជាជំងឺដែលសម្ពាធក្នុងគ្រាប់ភ្នែកកើនឡើង ដោយសារសារធាតុរាវក្នុងភ្នែកបញ្ចេញមិនត្រឹមត្រូវ និងអាចធ្វើឲ្យខូចខាតសរសៃប្រសាទភ្នែក។ ជំងឺនេះ ឧស្សាហ៍កើតណាស់ មនុស្សម្នាក់ក្នុងចំណោមម ៥០នាក់ អាយុលើសពី ៤០ឆ្នាំ កើតមានជំងឺនេះ។ បើសិនជាធ្ងន់ធ្ងរខ្លាំង អាចបណ្តាលឲ្យខ្វាក់ភ្នែកទាំងសងខាង។ ក្នុងករណីខ្លះ សរសៃប្រសាទភ្នែក អាចនឹងខូច ទោះបីសម្ពាធក្នុងភ្នែកនៅកម្រិតធម្មតាក៏ដោយ។
ការវះកាត់នេះ ដើម្បីបន្ថយសម្ពាធក្នុងភ្នែក ដោយបង្កើតច្រកសម្រាប់ទឹកហូរចេញពីគ្រាប់ភ្នែក។ យ៉ាងណា ការវះកាត់ក៏ជួយបន្ថយការឈឺចាប់ក្នុងគ្រាប់ភ្នែកផងដែរ។
ជាធម្មតាមុនពេលសម្រេចវះកាត់ ការប្រើថ្នាំព្យាបាលជំងឺទឹកដក់បាតភ្នែក គឺជាជម្រើសដំបូង បើគ្មានប្រសិទ្ធភាព ពេទ្យនឹងណែនាំឲ្យធ្វើការវះកាត់ ដោយប្រើកាំរស្មីឡាស៊ែរ ខណៈការវះកាត់នៅតែមិនអាចព្យាបាលបាន ទើបពេទ្យនឹងព្យាបាលដោយវះកាត់បើផ្លូវទឹកចេញពីភ្នែក ដែលវិធីនេះ ធ្វើឡើងដូចគ្នាទៅនឹងការវះកាត់ជំងឺភ្នែកឡើងបាយ។
បញ្ហាកើតមានញឹកញាប់ក្រោយការវះកាត់នោះ គឺមានស្លាកស្នាម ហើយស្លាកស្នាមនេះអាចនឹងរារាំងរន្ធបង្ហូរទឹកចេញពីភ្នែក ធ្វើភ្នែកមានសម្ពាធ ដំណើរការខុសប្រក្រតី ហើយបើសិនជា ទឹកមិនអាចហូរចេញបានល្អទេ នោះអាចនឹងត្រូវវះកាត់បន្តទៀត។
ពេលកំពុងវះកាត់ ជាទូទៅគេនឹងប្រើថ្នាំ Mitomycin ដើម្បីការពារកុំឲ្យមានស្លាកស្នាម ឬសន្លាក់ ដោយថ្នាំនេះត្រូវបានគេប្រើច្រើនជាងថ្នាំ 5-fluorouracil នៅអំឡុងពេលវះកាត់ តែមិនអាចប្រើក្រោយពេលវះកាត់ឡើយ។ ឯថ្នាំ 5-fluorouracil អាចប្រើបានទាំងពេលវះកាត់ និងចាក់ទៅក្នុងភ្នាសស្តើងខាងក្រៅគ្រាប់ភ្នែក (Conjunctiva) ក្រោយពេលវះកាត់ ដើម្បីការពារកុំឲ្យកកើតសន្លាក់។
ផលវិបាកក្រោយការវះកាត់ភ្លាមៗរួមមាន៖
– ស្រវាំងភ្នែក
– ហូរឈាមក្នុងគ្រាប់ភ្នែក
– បាត់បង់គំឃើញផ្នែកកណ្តាលបណ្តោះអាសន្ន ឬជារៀងរហូត។ អត្រាគ្រោះថ្នាក់ អាស្រ័យទៅនឹងការបាត់បង់គំឃើញមុនពេលវះ។
– ការបង្ករោគក្នុងភ្នែក
– ឡើងសម្ពាធក្នុងគ្រាប់ភ្នែក ធ្វើឲ្យចន្លោះក្នុងផ្នែកខាងមុខគ្រាប់ភ្នែកកំពិត (ករណីកម្រ)។
ផលវិបាកក្រោយការវះកាត់រយៈយូររួមមាន៖
– ភ្នែកឡើងបាយ
– បន្តខូចខាតសរសៃប្រសាទបាតភ្នែក
– ការបង្ករោគ
– ធ្លាក់ត្របកភ្នែក។
អ្នកគួរយល់ដឹងពីកត្តាប្រឈម និងផលវិបាកមុនពេលវះកាត់។ សូមពិគ្រោះជាមួយគ្រូពេទ្យ សម្រាប់ព័ត៌មានលម្អិត។
អត្ថបទពាក់ព័ន្ធ៖
ត្រូវប្រាប់គ្រូពេទ្យពីថ្នាំយើងទើបប្រើថ្មីៗ ប្រតិកម្មឬអាលែកហ្ស៊ីមុនពេលវះកាត់ និងពិភាក្សាជាមួយគ្រូពេទ្យថ្នាំសណ្តំផងដែរ។ សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យ ពីការតមអាហារ និងទឹកមុនពេលវះកាត់។
ទទួលបានការណែនាំពីការតមអាហារ និងទឹកមុនពេលវះ។ ជាទូទៅ ត្រូវតមញ៉ាំអាហារ ៦ ម៉ោងមុនវះកាត់។ ហើយអាចញ៉ាំទឹក និងអាហារបានធម្មតាវិញ ក្រោយវះកាត់ ២-៣ ម៉ោង។
វិធីដាក់ថ្នាំសន្លប់មានច្រើនយ៉ាង ដូចនេះអាចពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីជ្រើសរើសយកវិធីសមស្របមួយ។ ការវះកាត់ មានរយៈពេលប្រមាណពី ៤៥-៧៥ នាទី។ គ្រូពេទ្យនឹងបង្កើតផ្លូវថ្មីសម្រាប់ឲ្យទឹកហូរចេញស្រួលជាងមុន នៅក្រោមត្របកភ្នែក។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ក្រោយវះកាត់ ២-៣ ម៉ោង យើងអាចត្រឡប់ទៅផ្ទះបាន។ យើងត្រូវត្រលប់មកជួបគ្រូពេទ្យវិញតាមការណាត់ជួប ២-៣ដង ក្នុង ២-៣ សប្តាហ៍ម្តង និងធ្វើការពិនិត្យភ្នែកឡើងវិញ ខណៈជំងឺភាគច្រើនត្រូវសម្រាកនៅផ្ទះ ២ សប្តាហ៍។
ហាមហ៊ែលទឹក លើករបស់ធ្ងន់ ឬអោនក្បាលទាបជាងចង្កេះមុនពេលទៅជួបគ្រូពេទ្យ។ ការហាត់ប្រាណឲ្យបានទៀងទាត់ អាចជួយយើងធ្វើការបានធម្មតាវិញលឿន។ សូមពិគ្រោះជាមួយគ្រូពេទ្យមុនពេលធ្វើលំហាត់ប្រាណ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Trabeculectomy (Filtration Surgery) for Glaucoma. http://www.webmd.com/eye-health/trabeculectomy-filtration-surgery-for-glaucoma. Accessed July 16, 2016.
Glaucoma – Surgery. http://www.webmd.com/eye-health/tc/glaucoma-surgery. Accessed July 16, 2016.
Glaucoma Surgery. http://www.allaboutvision.com/conditions/glaucoma-surgery.htm. Accessed July 16, 2016.
Glaucoma Surgery. http://www.glaucoma.org/treatment/surgery-overview.php. Accessed July 16, 2016.
កំណែប្រែបច្ចុប្បន្ន
09/11/2021
អត្ថបទដោយ Chamnan Amrith
បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា