ចំណេះដឹងមូលដ្ឋាន
១- តើអ្វីជាការកាត់បំពង់មេជីវិតឈ្មោលទាំងសងខាង?
វះកាត់បំពង់មេជីវិត(Vasectomy) គឺជាវិធីពន្យារកំណើតជាអចិន្រ្តៃយ៍សម្រាប់បុរស។ វិធីនេះគឺគេកាត់បំពង់បង្ហូរទឹកកាមទាំងពីរដែលជាផ្លូវនាំមេជីវិតឈ្មោលពីពងស្វាសទៅលិង្គ នាំឲ្យមេជីវិតឈ្មោលមិនអាចលាយចូលជាមួយទឹកកាមបាន ហើយមិនអាចរួមបញ្ជូលគ្នាជាមួយមេជីវិតញីបានដើម្បីធ្វើការបង្កកំណើត ដែលនេះគឺជាមធ្យោបាយក្នុងការពន្យាកំណើតរបស់មនុស្សប្រុស។
២- តើការកាត់បំពង់មេជីវិតឈ្មោលទាំងសងខាងធ្វើឡើងដើម្បីអ្វី?
នៅពេលដែលយើង និងដៃគូមិនចង់ប្រើវិធីពន្យារកំណើតដទៃទៀត យើងអាចពិចារណាពីការធ្វើវះកាត់បំពង់មេជីវិតឈ្មោលទាំងសងខាងនេះ។