និយមន័យ
ការវះកាត់កែទម្រង់ថ្គាមជាអ្វី?
ការវះកាត់កែទម្រង់ថ្គាមជាការវះកាត់ដែលធ្វើឡើងដោយទន្តបណ្ឌិតឯកទេសវះកាត់។ ធ្មេញដុះមកខុសជួរ គឺដោយសារតែឆ្អឹងថ្គាមដែលផ្ទុកឆ្អឹងនោះ មិនត្រង់ល្អដែលជាទូទៅពេទ្យធ្មេញអាចគ្រីបដោយប្រើដែកទាញតែបើមានការវៀចខុសទម្រង់ខ្លាំងពេកគឺត្រូវការវះកាត់ហើយ។
ការវះកាត់គឺអាចធ្វើទៅបានបន្ទាប់ពីឆ្អឹងថ្គាមឈប់លូតលាស់ចំពោះស្ត្រីគឺចន្លោះ ១៦ ទៅ ១៨ឆ្នាំហើយបុរសគឺចន្លោះ ១៣ ទៅ ១៥ឆ្នាំ។ ការវះកាត់តែមួយមុខមិនធានាថាអាចតម្រង់ថ្គាមនិងជួរធ្មេញបានល្អទេគ្រូពេទ្យធ្មេញអាចត្រូវការប្រើឧបករណ៍ជំនួយដូចជាដែកសម្រាប់ទាញ ឬកៅស៊ូរឹតដែលប្រើអស់មួយជីវិតទៀតផង។
អត្ថបទពាក់ព័ន្ធ៖ Dental Implant Surgery (វះកាត់ដាំបង្គោលធ្មេញ)
ហានិភ័យ
បន្ទាប់ពិភាក្សាជាមួយគ្រូពេទ្យពីអត្ថប្រយោជន៍ និងគុណសម្បត្តិក្នុងការវះកាត់រួចមក ប្រសិនបើយើងយល់ព្រមវះកាត់ យើងនឹងត្រូវប្រឹក្សាជាមួយគ្រូពេទ្យថ្នាំសណ្ដំជាដំណាក់កាលបន្ទាប់។ ខាងក្រោមនេះជាផលវិបាកដែលអាចជួបប្រទះ៖
- ការឈឺចាប់
- ការហូរឈាម
- ឡើងជាំនិងហើមថ្គាម
- ការករោគកន្លែងមានរបួសនិងមានកំណកឈាមជាដើម
- ស្ពឹកបបូរមាត់
- គាំងថ្គាមហារមាត់មិនរួច
- មានករោគលើដែកគាបធ្មេញ
- និងស្ពឹកអណ្ដាតជាដើម
អត្ថបទពាក់ព័ន្ធ៖
ដំណើរការ
ការវះកាត់កែទម្រង់ធ្គាម គឺតម្រូវឲ្យអ្នកជំងឺត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យថ្នាំសណ្ដំដើម្បីពិគ្រោះពីស្ថានភាពសុខភាពដើម្បីត្រៀមការសណ្ដំមុនវះកាត់។ ជាទូទៅអ្នកជំងឺត្រូវតមអាហារនិងទឹកយ៉ាងតិច ៦ម៉ោង មុនវះកាត់។ តួយ៉ាងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីប្រតិកម្មថ្នាំផ្សេងៗមុនការវះកាត់។
ការវះកាត់នឹងប្រព្រឹត្តទៅក្នុងអំឡុងពេល ៦០នាទី។ ដំបូងពេទ្យនឹងវះសាច់ថ្គាមក្នុងមាត់និងជារសាច់ថ្ពាល់បន្តិចដើម្បីដាក់ឧបករណ៍និងកែកុនទម្រង់ថ្គាមឲ្យត្រូវតាមមុខងាររបស់ធ្មេញ។
អត្ថបទពាក់ព័ន្ធ៖
- ធ្វើធ្មេញពេលពពោះ ប៉ះពាល់ដល់កូនអត់?
- ការបង្ករោគនៅធ្មេញ មានចេញខ្ទុះ តែប្រហែសឆ្លងមេរោគចូលខួរក្បាល
- ៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់
ក្រោយការវះកាត់
អ្នកជំងឺអាចត្រឡប់ទៅផ្ទះក្រោយពីរទៅបីថ្ងៃ។ ការហើមនិងជាំ នឹងបាត់ទៅវិញក្រោយវះកាត់បីអាទិត្យ បន្ទាប់មកការធ្វើចលនាធ្មេញ និងថ្គាមត្រូវចាប់ផ្ដើមឲ្យបានរហ័សតាមការណែនាំរបស់ទន្តបណ្ឌិតដើម្បីឲ្យជាលឿន។ ត្រូវញ៉ាំអាហារទន់ៗពីបួន ទៅប្រាំមួយអាទិត្យហើយបើញ៉ាំអាហាររឹងត្រូវទំពាមួយៗ។ មួយវិញទៀតអ្នកជំងឺអាចត្រឡប់ទៅធ្វើការវិញមួយខែក្រោយការវះកាត់។
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]