home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឈាម​ច្រមុះ​មាន​លាយ​សញ្ញា​បែប​នេះ អាច​ជា​ករណី​គ្រោះ​ថ្នាក់

ឈាម​ច្រមុះ​មាន​លាយ​សញ្ញា​បែប​នេះ អាច​ជា​ករណី​គ្រោះ​ថ្នាក់

មាន​មនុស្ស​មួយ​ចំនួន​ជួប​ប្រទះ​នឹង​អាការៈ​ហូរ​ឈាម​ច្រមុះ​ញយ​ដង​ពេក រហូត​គិត​ថា​វា​ជា​រឿង​សាមញ្ញ​គ្មាន​អី​គួរ​ឲ្យ​បារម្ភ​ទេ ប៉ុន្តែ​ការ​ហូរ​ឈាម​ច្រមុះ​ក៏​អាច​បញ្ជាក់​ពី​ករណី​ធ្ងន់ធ្ងរ​បាន​ដែរ ដែល​ទាម​ទារ​ឲ្យ​យើង​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​បន្តិច​កុំ​ធ្វើ​ហ្អី។

សម្រាប់​បញ្ហា​នេះ វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ឈាម​ច្រមុះ គឺ​ជា​ការ​ហូរ​ឈាម​ចេញ​ពី​រន្ធ​ច្រមុះ​ទាំង​ពីរ​មក​ក្រៅ ឬ​ធ្លាក់​ទៅ​ក្នុង​បំពង់​ក។ យើង​អាច​ជួប​ប្រទះ​អាការៈ​បែប​នេះ​ញឹក​ញាប់​ដែល ​៩០% ជា​លក្ខណៈ​ស្រាល តែ ​១០% ទៀត វា​អាច​ជា​សភាព​ធ្ងន់ធ្ងរ អាច​ប៉ះពាល់​ដល់​ជីវិត​អ្នក​ជំងឺ​បាន ហើយ​យើង​អាច​ដឹង​បាន​ដោយ៖

– បរិមាណ​ឈាម​ហូរ​ចេញ​មក​ច្រើន
– ​ឈាម​ច្រមុះ​ញឹក​ញាប់ ឬ​ជាប់​ជា​ប្រចាំ
– ចេញ​ទាំង​សង្ខាង (ដោយ​ហូរ​ចេញ​ខាង​មុខ​ផង និង​ធ្លាក់​ទៅ​ក្នុង​បំពង់​ក​ផង)
– ធ្វើ​ឲ្យ​អ្នក​ជំងឺឡេះ​ឡះ អស់​កម្លាំង ត្រជាក់​ចុង​ដៃ ចុង​ជើង និង​សម្ពាធ​ឈាម​ចុះ ជីពចរ​ដើរ​ញាប់ ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

មូល​ហេតុ​ទូទៅ​នៃ​អាការៈ​ឈាម​ច្រមុះ​គឺ​បណ្ដាល​មក​ពី ការ​បាត់​បង់​កត្តា​ឈាម​កក និង​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ខ្សោយ​មុខងារ​ថ្លើម ជំងឺ​លើស​ឈាម ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ឈាម​កក​ជាប់​ជា​ប្រចាំ។ល។

លោក​បន្ត​ថា ការ​ហូរ​ឈាម​ច្រមុះ កើត​ឡើង​ភាគ​ច្រើន​នៅ​លើ​វ័យ​ជំទង់​អាយុ​ចន្លោះ​ពី​៥-២០​ឆ្នាំ ជា​ពិសេស​បន្ទាប់​ពី​ការ​កេះ​ក្នុង​ច្រមុះ ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង ឬ​ការ​ប្រែ​ប្រួល​នៃ​អ័រម៉ូន នៅ​ពេល​ពេញ​វ័យ​ជាដើម។ ទោះ​យ៉ាង​ណា ឈាម​ច្រមុះ​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​ដែល​វិវត្ត​ដោយ​មិន​បាន​ដឹង​ពីមុន ឬ​ក៏​ជា​ផល​វិបាក​របស់​ជំងឺ​ដែល​មិន​ដឹង ឬ​វា​អាច​ជា​ការ​ហូរ​ឈាម​ដោយ​ឯង គ្មាន​មូល​ហេតុ​ច្បាស់​លាស់​ក៏​មាន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 08/07/2020
x