ជំងឺច្រមុះ

ជំងឺច្រមុះ - ជា​​អវយវៈ​សំខាន់​ផ្នែក​ច្រមុះដែល​ទាមទារ​ការ​ស្វែងយល់ តាមដាន ស្ថានភាព​បញ្ហា ឬ​ជំងឺ​នានា ឬការ​ព្យាបាល​ដ៏​ត្រឹមត្រូវ ហើយ​ទាន់​ពេល​បំផុត

ចំណេះដឹងទូទៅ

ជំងឺច្រមុះ

ទម្លាប់កេះអាចម៍ច្រមុះ មាន​បញ្ហាអ្វីកើតឡើងអត់?

ដៃ​នៅ​មិន​សុខ​ចេះ​តែ​ចង់​កេះ​អាចម៍​ច្រមុះ​ ដែល​នេះ​មិន​មាន​ជា​ទម្លាប់​ល្អ​នៅ​ទេ ពិសេស​បើ​យើង​កេះ​អាចម៍​ច្រមុះ​នៅ​សាធារណៈ​ទៀត​នោះ​។ ពិត​ណាស់​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​ថា​ការ​កេះ​អាចម៍​ច្រមុះ​ផ្ដល់​ប្រយោជន៍​សុខភាព​ដល់​យើង​នោះ​ទេ តែ​មាន​ការ​បង្ហាញ​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ទៅ​វិញ​។​ ១. កេះ​អាចម៍​ច្រមុះ​មាន​ផល​ប្រយោជន៍​ទេ​?​ មិន​មាន​ការ​សិក្សា​ស៊ីជម្រៅ​ណាមួយ​ត្រូវ​បាន​ធ្វើ​ទាក់ទង​នឹង​ការ​កេះ​អាចម៍​ច្រមុះ​នេះ​ទេ ព្រោះ​ថា​មនុស្ស​ជា​ច្រើន​បដិសេធ​ចូល​រួម​ក្នុង​ការ​សិក្សា​បែប​នេះ។ ពេល​ខ្លះ​ការ​កេះ​ច្រមុះ អាច​ថា​ជា​វិធីមួយ​ជួយ​សម្អាត​ច្រមុះ ប៉ុន្តែ​ថា​បើ​គ្នា​យើង​ធ្វើ​ដូច​នេះ​កុំ​ធ្វើ​នៅ​ទី​សាធារណៈ និង​ត្រូវ​លាង​សម្អាត​ដៃ​ជាមុន​សិន មុន​នឹង​កេះ​ច្រមុះ ព្រោះ​ថា​ដៃ​មិន​ស្អាត​អាច​ចម្លង​មេរោគ​ទៅ​ក្នុង​ច្រមុះ​បាន​។ ២. ហានិភ័យ​មាន​អ្វី​ខ្លះ? ​ដូច​គ្នា​ដែរ​ គ្មាន​ការ​សិក្សា​លើ​រាងកាយ​មនុស្ស​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​​ពី​ហានិភ័យ​កេះ​អាចម៍​ច្រមុះ​នោះ​ទេ​។ ប៉ុន្តែ​អ្នក​ចូលចិត្ត​យក​ដៃ​កេះ​ច្រមុះ ទំនង​ជា​អាច​មាន​បាក់តេរី​ Staphylococcus aureus ឆ្លង​ចូល​ក្នុង​ច្រមុះ​ច្រើន​ជាង​អ្នក​មិន​ដែល​យក​ដៃ​កេះ​ច្រមុះ​។ ដូច​គ្នា​ដែរ អ្នក​ចូល​ចិត្ត​យក​ដៃ​កេះ​ច្រមុះ​ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ច្រមុះ​ផង​ដែរ បើ​កេះ​ខ្លាំង​ពេក​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាលិកា​នៅ​ក្នុង​ច្រមុះ​។ ក្មេង​ចូលចិត្ត​កេះ​ច្រមុះ​ ក្មេង​ៗ​អាច​មាន​ទម្លាប់​កេះ​ច្រមុះ​ច្រើន អាច​ថា​នេះ​ដោយ​សារ​ពួកគេ​មិន​ដឹង​ពី​វិធី​ផ្សេង​ដើម្បី​ដោះស្រាយ​ពេល​រមាស់​ច្រមុះ ឬ​មាន​អ្វី​នៅ​ក្នុង​ច្រមុះ។ មួយ​វិញ​ទៀត ក្មេងៗ​ក៏​មិន​បាន​គិត​ថា​ការ​កេះ​ច្រមុះ ជា​រឿង​ឆ្គាំឆ្គង​មួយ​ដែល​មនុស្ស​ធំ​មិន​ធ្វើ​នៅ​ទី​សាធារណៈ​នោះដែរ​។ ការ​ដែល​ក្មេង​យក​ដៃ​កេះ​ច្រមុះ និង​កេះ​អាចម៍ច្រមុះ​ អាច​ធ្វើ​ឲ្យ​ដៃ​ប៉ះ​ទៅ​នឹង​ស្បែក​ក្នុង​ច្រមុះ បង្ក​ឲ្យ​ងាយ​ឆ្លង​​​វីរុស និង​បាក់តេរី ដូចជា​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​។ ដូច​គ្នា​ដែរ ក្មេងៗ​ចូល​ចិត្ត​យក​ដៃ​កេះ​ច្រមុះ​អាច​បង្ក​ឲ្យ​រមាស់​ច្រមុះ​ដែរ ដែល​នាំ​ឲ្យ​ក្មេង​បន្ត​កេះ​កាន់តែ​ខ្លាំង​។ មនុស្ស​ពេញ​វ័យ​ បើ​នៅ​ក្មេង​ចូល​ចិត្ត​យកដៃ​កេះ​ច្រមុះ នោះ​ពេល​ធំឡើង​ក៏​អាច​នៅ​បន្ត​កេះ​ច្រមុះ ឬ​អាចម៍ច្រមុះ​ដែរ​។ សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​កត្តា​មួយ​ចំនួន​ អាច​នាំឲ្យ​មាន​ទម្លាប់​បែប​នេះ។ ទី​មួយ អាច​ថា​វា​ក្លាយ​ជា​ទម្លាប់​ផ្ទាល់​ខ្លួន​ ភ្លេចៗ​ខ្លួន​យក​ដៃ​កេះ​ច្រមុះ និង​ថែមទាំង​កេះ​អាចម៍​ច្រមុះ​ចេញ​មក​ទៀត​ ដោយ​មិន​ដឹង​ខ្លួន​។ សម្រាប់​អ្នក​ខ្លះ​វិញ កេះ​ច្រមុះ ដោយសារ​តែ​វា​ជា​វិធី​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ថប់បារម្ភ។ ៣. វិធី​បញ្ឈប់​ការ​កេះ​ច្រមុះ​ ពេល​យើង​មាន​ទម្លាប់​កេះ​អាចម៍​ច្រមុះ​ហើយ​នោះ អាច​ថា​វាជា​ការ​ពិបាក​មួយ​ក្នុង​ការ​បញ្ឈប់​ទម្លាប់​នេះ ប៉ុន្តែ​មិន​មែន​មានន័យ​ថា​យើង​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ។ តស់​សាក​ល្បង​តិច​និក​ទាំង​នេះ​៖ កំណត់​មូលហេតុ៖ បើ​យើង​ចេះ​តែ​រមាស់ច្រមុះ នាំឲ្យ​យើង​ចង់​កេះ​ច្រមុះ នោះ​អាច​មកពី​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវកាល​ ឬអាលែកហ្ស៊ី​នឹង​សារធាតុ​អ្វី​មួយ​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ