backup og meta

ច្រមុះ​​យើងអាចហិត​ដឹង​ ១លាន​ក្លិន និង​ចំណុច​ពិសេសទាំងនេះ​ទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 31, 2022

    ច្រមុះ​​យើងអាចហិត​ដឹង​ ១លាន​ក្លិន និង​ចំណុច​ពិសេសទាំងនេះ​ទៀត

    បើ​គិត​ពី​ភាព​អស្ចារ្យ​របស់​សរីរាង្គ​មនុស្ស​យើង ពិត​ជា​គួរ​ឲ្យ​ស្ញប់ស្ញែង ដែល​ធម្មជាតិ​អាចបង្កើត​បាន​ដូចនេះ។ ឥឡូវ​គិត​តែ “ច្រមុះ” មួយ​មុខ​សិន ហើយកុំ​ទាន់​ភ្ញាក់​ផ្អើលពេល​ឮ “Hello គ្រូពេទ្យ” ថា ច្រមុះអាច​ហិត​ក្លិន ១ លាន​ផ្សេង​គ្នា បូករួម​ទាំង​សមត្ថភាព​ពិសេស​ច្រើន​ទៀត។ តោះ​ស្វែងយល់​ទាំង​អស់​គ្នា!

    ១- អាចកំណត់ក្លិនខុសៗគ្នាបាន១លានក្លិន

    យើង​មានអំណះអំណាង​ពី​សាកលវិទ្យាល័យ Rockefeller ជំនាញខាងស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងជីវសាស្ត្ររបស់អាមេរិក បង្ហាញ​ថា ​សមត្ថភាពច្រមុះ ​​គឺអស្ចារ្យ ​ព្រោះ​អាច​ស្រង់​ក្លិនបាន​យ៉ាង​តិច ១ ​លាន​ក្លិន​ផ្សេងៗ​គ្នា។

    – ដំណើរ​ការ​ស្រង់ ​និង​កំណត់​ក្លិន៖ អ្នកវិទ្យាសាស្ត្រ​​​ពន្យល់​ថា ​ពេល​ក្លិន​ចូល​​ច្រមុះ បាន​ធ្វើ​ដំណើរ​ទៅ​​​ផ្នែក​កំពូល​ប្រហោង​ច្រមុះ​ទៅ​ក្រហែង​ឃានវិញ្ញាណ (ស្រង់ក្លិន) ហើយកោសិកា​សរសៃ​ប្រសាទ​សម្រាប់​ក្លិន​នៅ​កន្លែង​នោះ​ ចាប់​​ក្លិន​បាន។ ពេល​សរសៃ​ប្រសាទ​​​ដំណើរការ វា​​​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល បង្កើត​បាន​ជា​ក្លិន​ដែល​មាន​លក្ខណៈ​តែ​មួយគ្មាន​ពីរ​ដែល​យើង​​ដឹង​។

    គណនា BMI

    គណនា BMR

    ២- ច្រមុះជាអ្នកពត់សំឡេង

    សំឡេង​ចេញ​ពី​បំពង់​ក ប៉ុន្តែ​វាមាន​លក្ខណៈ​ខ្ទរ ងឺងៗ។ សំឡេង​ធម្មតា​ដែល​យើង​ឮ​រាល់​ថ្ងៃ ឬ​និយាយ​ចេញខ្លួនឯង​ គឺច្រមុះ​ជាអ្នក​ពត់​សំឡេង ខ្ទរ ​ប្លាត ​នៃ​បំពង់ក​ និង​ច្រមុះ។ អ្នក​ផ្ដាសាយ ឬ​ប្រតិកម្ម ​អាលែកហ្ស៊ី​ និយាយ​ដោយ​សំឡេង​ច្រមុះ​ ព្រោះ​ខ្យល់​មិន​អាច​ឆ្លង​កាត់​ច្រមុះ​បាន (តឹង​ច្រមុះ) ទើប​​​ធ្វើ​ឲ្យ​​បាត់​បង់​ភាព​ខ្ទរ​នៃ​ច្រមុះ មិន​ដូច​សំឡេងមុន​ឈឺ។

    ឆ្អឹង​ស៊ីនុស ជា​រចនា​សម្ព័ន្ធបំពេញ​ដោយ​ខ្យល់ ​​​ស្ថិត​នៅ​ក្នុងក្បាលហើយមាន​ទំនាក់​ទំនង​ និងសម្ព័ន្ធ​ភាព​ជិតស្និទ្ធ​ជាមួយ​ច្រមុះ។ វាជា​ផ្នែក​ដ៏​សំខាន់​នៃ​ភាព​ឡង​ខ្ទ័រសំ​ឡេង។

    កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​

    ៣- ស្ត្រីមានឃានវិញ្ញាណល្អជាងបុរស

    អំណះអំណាង​មួយ​ទៀតដែល​បាន​មក​ពី​ការ​ពិសោធថា លទ្ធភាព​ស្រង់​ក្លិនរបស់​ស្រីៗ ល្អ​ជាង​ប្រុសៗ។ មូលហេតុ​ត្រង់​ស្រីៗមាន​តំបន់​ក្លែប​ខាងមុខ​ត្រង់​ថ្ងាស​កម្រិត​ខ្ពស់​នៃ​ខួរក្បាល​ ច្រើន​ជាងប្រុសៗ។

    ៤- មនុស្សចាស់ស្រង់ក្លិនលែងបានអាចដឹងពេលស្លាប់

    បើ​កាល​ណា​មនុស្ស​បាត់​បង់​សមត្ថភាព​ស្រង់​ក្លិន អាច​ស្លាប់​ក្នុង​អំឡុង ៥ ឆ្នាំ​ទៀត។ ការ​សិក្សា​​ធ្វើ​​​លើ​ជនជាតិ​អាមេរិក​ច្រើនជាង ៣ ពាន់នាក់ ​អាយុ ៥៧ ដល់ ៨៥ឆ្នាំ។ អ្នក​ជំនាញ​បាន​រក​ឃើញ​ថា ​មនុស្ស​ដែល​គ្មាន​សមត្ថភាពហិត​ ឬ​ដឹង​ក្លិន​ ដូចជា​ កូឡាប ក្រូច​ និង ​ជី Peppermint មាន​ហានិភ័យ​​ការ​ស្លាប់​ខ្ពស់​ជាង ​៣ដង ល្បាក់​ ៥ឆ្នាំ​បន្ទាប់។

    មិនមែន​គ្រប់​ករណី​ អាច​ប្រឈម​នឹង​ការ​ស្លាប់​ទេ ព្រោះ​​ការ​ថយ​ចុះ​ញាណ​ដឹង​ក្លិន​​ដោយ​សារតែអា​លែកហ្ស៊ី ឬ​របួស​ក្បាល។ កត្តា​ទាំងនេះ​មិនអាចនាំ​ទៅ​ដល់​ហានិភ័យ​ឆាប់​ស្លាប់​ទេ។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jan 31, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម