backup og meta

អាហារគួរចៀសវាង ឬកាត់​បន្ថយ បើមានបញ្ហាក្រពេញទីរ៉ូអ៊ីត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 12, 2021

    អាហារគួរចៀសវាង ឬកាត់​បន្ថយ បើមានបញ្ហាក្រពេញទីរ៉ូអ៊ីត

    អាហារដែលយើងញុំាអាចប៉ះពាល់ដល់សុខភាពក្រពេញទីរ៉ូអ៊ីត។ ក្រពេញ​ទីរ៉ូអ៊ីតគឺជាសរីរាង្គរាង ដូច​មេអំបៅនៅពីមុខកដែលគ្រប់គ្រងការរំលាយអាហារ ការអភិវឌ្ឍខួរក្បាល សីតុណ្ហភាពរាងកាយ កម្រិតកូលេស្តេរ៉ូល និងអ្វីៗជាច្រើនទៀត។ តើយើងគួរចៀសវាងអាហារ​អ្វីខ្លះដើម្បីថែរក្សា​សុខភាព​ក្រពេញទីរ៉ូអ៊ីត?

    អាហារមួយចំនួនអាចរំខានដល់សមត្ថភាពរបស់ក្រពេញទីរ៉ូអ៊ីតក្នុងការដំណើរការ ឬផលិតអ័រម៉ូន T3 និង T4 ដែលគ្រប់គ្រងការរំលាយអាហាររបស់កោសិកានីមួយៗនៅក្នុងរាងកាយ។ អាហារដែល​ប៉ះ​ពាល់​ដល់ក្រពេញទីរ៉ូអ៊ីតមានដូចខាងក្រោម៖

    ១. សារធាតុភ្លុយអរ

    សារធាតុភ្លុយអរមាន​ច្រើននៅក្នុងភេសជ្ជៈត្រជាក់ ​និងភេសជ្ជៈកំប៉ុង អាចបំផ្លាញ​ក្រពេញទីរ៉ូអ៊ីតយើង។

    ២. បន្លែឆៅមួយចំនួន

    បន្លែឆៅដូចជាប្រូខូលី ផា្កខាត់ណា ស្ពៃក្តោប និងឆាយថាវមានផ្ទុកសារធាតុ goitrogen ខ្ពស់។ សារធាតុ goitrogen រំខានដល់សមត្ថភាពរបស់រាងកាយក្នុងការស្រូបយកអ៊ីយ៉ូត ហើយវាធ្វើឱ្យការ​ផលិតអ័រម៉ូនទីរ៉ូអ៊ីតថយចុះ។  សម្រាប់​អ្នក​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ពពួក​បន្លែទាំងនេះ​។​

    ៣. សណ្តែកសៀង

    សណ្តែកសៀង និងផលិតផលពីសណ្តែកសៀងដូចជា តៅហ៊ូជាដើម មានសារធាតុ isoflavones ដែលដើរតួជា goitrogens ជាសារធាតុរារាំងការផលិតអ័រម៉ូនទីរ៉ូអ៊ីត។ យើងអាចជ្រើសរើស​អាហារ​ផ្សំពីសណ្តែកសៀងដែលផ្អាប់ ដើម្បីកាត់បន្ថយការប្រមូលផ្តុំសមាសធាតុ goitrogenic នៅ​ក្នុង​របបអាហាររបស់យើង។

    ៤. អ៊ីយ៉ូត

    ក្រពេញទីរ៉ូអ៊ីតប្រើប្រាស់អ៊ីយ៉ូតដើម្បីផលិតអ័រម៉ូន T3 និង T4 ប៉ុន្តែប្រសិន​បើរាងកាយ​យើងលើស​ជាតិអ៊ីយ៉ូត វាអាចរារាំងមុខងារ T3 និង T4 ដូច្នេះយើងមិនត្រូវញុំាអ៊ីយ៉ូតលើសពី ១៥០ មីក្រូក្រាមក្នុង ១ ថ្ងៃទេ។ អ៊ីយ៉ូតសម្បូរនៅក្នុងអាហារដូចជា សារ៉ាយសមុទ្រ គ្រឿងសមុទ្រ និងអំបិល​ដែលមាន​អ៊ីយ៉ូត។

    ៥. អាហារបំពង

    អាហារចៀននិងបំពងមានខ្លាញ់ឆ្អែតអាច​ប៉ះពាល់ដល់សុខភាព និង​មុខងារ​របស់​ក្រពេញ​ទីរ៉ូអ៊ីត។

    អាហារបំពង

    ៦. ជាតិ gluten

    អ្នកខ្លះមានប្រតិកម្មនឹងជាតិ gluten (ជាតិស្អិត) ដែលជាប្រូតេអ៊ីននៅក្នុងពពួក​​ស្រូវសាលី។ ពេលណា​ជាតិ gluten ចូលដល់រាងកាយ ប្រព័ន្ធភាពសុំានឹងវាយប្រហារជាលិការាងកាយ និងជាលិកា​ប្រពេញ​ទីរ៉ូអ៊ីត ព្រមទាំងបង្កឱ្យមាន​ជំងឺពោះវៀន (Celiac disease) ទៀតផង។ ដូច្នេះមនុស្ស​មួយចំនួន​ត្រូវ​តែចៀសវាងការញុំាជាតិ gluten ទាំងស្រុងដើម្បីថែរក្សាមុខងារក្រពេញ​ទីរ៉ូអ៊ីត។

    ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ

    ៧. ជាតិកាហ្វេអ៊ីន

    ការញុំាជាតិកាហ្វេអ៊ីនច្រើនធ្វើឱ្យប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត និងក្រពេញ Adrenal។ ជាតិកាហ្វេអ៊ីន​រារាំងការស្រូបយកអ័រម៉ូនទីរ៉ូអ៊ីត។

    ៨. ជាតិស្ករ

    ការញុំាជាតិស្ករច្រើនធ្វើឱ្យផលប៉ះពាល់ដល់រាងកាយ និងរំខានដល់ការបំប្លែង​ T4 ដែលចាំបាច់​សម្រាប់​មុខងារក្រពេញទីរ៉ូអ៊ីត។

    ៩. គ្រឿងស្រវឹង

    ជាតិអាល់កុលអាចរារាំងសមត្ថភាពរបស់ក្រពេញទីរ៉ូអ៊ីតក្នុងការផលិត​អ័រម៉ូន​ទីរ៉ូអ៊ីត។ ការថែ​រក្សា​សុខភាព​ក្រពេញទីរ៉ូអ៊ីតអាចការពារយើងពីជំងឺក្រពេញទីរ៉ូអ៊ីតដូចជា ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ជំងឺ​ក្រពេញទីរ៉ូអ៊ីតធ្វើការលើសកម្រិត មហារីកក្រពេញទីរ៉ូអ៊ីតជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម