ឈឺកជាអាការៈរកកលផ្តាសាយ ដូច្នេះយើងត្រូវតែទប់ទល់ឲ្យទាន់ពេល បើមិនចង់ឲ្យកើតផ្តាសាយ។ ខាងក្រោមនេះជាវិធីងាយៗជួយបញ្ហាបំពង់កយើងឲ្យត្រលប់មកសភាពដើមវិញ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ឈឺកជាអាការៈរកកលផ្តាសាយ ដូច្នេះយើងត្រូវតែទប់ទល់ឲ្យទាន់ពេល បើមិនចង់ឲ្យកើតផ្តាសាយ។ ខាងក្រោមនេះជាវិធីងាយៗជួយបញ្ហាបំពង់កយើងឲ្យត្រលប់មកសភាពដើមវិញ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យ។
ការញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកធម្មតាឲ្យបានច្រើន នោះអាចជួយបំពង់កយើងឲ្យមានសំណើម មិនសូវឈឺនោះទេ។
បើមានទឹកឃ្មុំ យើងគួរតែយកវាទៅលាយជាមួយទឹកក្តៅឧណ្ហៗ រួចញ៉ាំ ២-៣ ដង/ថ្ងៃ ដើម្បីឲ្យកយើងឆាប់ជាឡើងវិញ។
ប្រហែលគ្នាយើងមិនបានដឹងពីវិធីមួយនេះទេមើល៍ទៅ? ការយកទឹកកកទៅស្អំនៅបរិវេណបំពង់ក ពិតជាជួយកាត់បន្ថយអាការៈឈឺកបានមួយចំណែក។
ទឹកអំបិលមានប្រសិទ្ធភាពជួយបំបាត់ស្លេស្ម អាការៈឈឺក បានលឿន ដូច្នេះហើយយើងត្រូវខ្ពុរទឹកអំបិលឲ្យបាន ៣-៤ដង/ថ្ងៃ។
បើធ្វើតាមប៉ុន្មានវិធីខាងលើនេះហើយ តែអាការៈឈឺកនៅតែមិនបានផលលឿន យើងត្រូវរកថ្នាំបៀមមកជំនួយបន្ថែមទៀត។
ពេលឈឺក ពេទ្យហាមដាច់ខាតញ៉ាំទឹកកក ឬរបស់ត្រជាក់ៗ និងអាហារហឹរ ទោះជាយើងឃ្លានយ៉ាងណាក៏ត្រូវតែរង់ចាំដល់កជាសិនដែរ។
លោកអ្នកអាចគណនាដឹងពី "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និងអតិបរមា ទៅតាមកម្រិតអាយុ របៀបហាត់ប្រាណ និងសកម្មភាពផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ ចង្វាក់បេះដូងលោត។
ប្រុស
ស្រី
អ្នកពិនិត្យឲ្យអ្នកណាដែរ?
អត្រាបេះដូងលោតពេលសម្រាក របស់អ្នកចំនួនប៉ុន្មានដែរ? (ដង/នាទី)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕