backup og meta

គិតតែ២០១៩ កម្ពុជា​ចំណាយ​​ថ្លៃព្យាបាលជំងឺទឹកនោមផ្អែមជាង​ ១០០​លាន​ដុល្លារ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 13, 2022

    គិតតែ២០១៩ កម្ពុជា​ចំណាយ​​ថ្លៃព្យាបាលជំងឺទឹកនោមផ្អែមជាង​ ១០០​លាន​ដុល្លារ​

    ចំនួន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​​កម្ពុជា​មាន​ការ​កើន​ឡើង​ជាង​មួយ​ភាគ​រយ​ចាប់​ពី​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០១៩​។ នេះ​បើ​តាម​តួលេខ​របស់​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ IDF។ សម្រាប់​​ឆ្នាំ​២០១០ អង្គការ​មួយ​នេះ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​សរុប​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ចំនួន​៥,២​ភាគ​រយ និង​នៅ​ឆ្នាំ​២០១៩ តួលេខ​បាន​ឡើង​ដល់​៦,៤​ភាគ​រយ​។

    ដូច​គ្នា​ដែរ ក្នុង​ចំណោម​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ មាន​រហូត​ដល់៦២​ភាគ​រយ​ មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​​។ ចំណែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា​វិញ​ សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ បាន​រក​ឃើញ​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​២២​នាក់​​ស្លាប់​ក្នុង​​មួយ​ថ្ងៃ​ គិត​ក្នុង​ឆ្នាំ​២០១៩​។​

    បើ​និយាយ​ដល់​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ ស្ថាប័ន​អន្តរ​ជាតិ​នេះ​បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​ម្នាក់​ចំណាយ​ប្រហែល២៣៨​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​បើ​និយាយ​ពី​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ ជា​សរុប​ក្នុង​ឆ្នាំ​២០១៩ មាន​ប្រហែល​១០២​លាន​ដុល្លារ​អាមេរិក​។

    ​​​​​​​​​ស្ថាប័ន​មួយ​នេះ បាន​ប៉ាន់​ប្រមាណ​ដែរ​ថា ក្នុង​ឆ្នាំ​​២០៣០ ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​លើ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ឡើង​ដល់​១៤៥,៩​លាន​ដុល្លារ​អាមេរិក​។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    គួរ​បញ្ជាក់​ថា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​សរុប​មាន​ប្រហែល​៩០​​លាន​នាក់​ក្នុង​ឆ្នាំ​២០២១​។ បើ​និយាយ​ដល់កម្រិត​ពិ​ភព​​លោក​វិញ​​មាន​មនុស្ស​វ័យ​ចន្លោះ​ពី​២០​ទៅ​៧៩​ឆ្នាំ ចំនួន៥៣៧​លាន​នាក់​រស់​នៅ​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​៤​ភាគ​៥​នៃ​អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​។

    ​​​​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឡើង​តាម​រយៈ​ការ​មាន​របប​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ធាត់​លើស​ទម្ងន់ និង​ការ​មិន​សូវ​បញ្ចេញ​កម្លាំង​ពល​កម្ម​ជា​ដើម។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​មិនទ​ទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​អាច​មាន​ហានិភ័យ​សុខ​ភាព​ច្រើន​យ៉ាង​ដល់​សរីរាង្គ​កាយ ពិសេស​គឺ​ប្រ​ឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម