backup og meta

សំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ចម្ងល់ ៣ ទាក់ទងនឹងជំងឺកូវីដ១៩

សំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ចម្ងល់ ៣ ទាក់ទងនឹងជំងឺកូវីដ១៩

បញ្ហា​កូវីដ១៩ មិនទាន់ថយទេ ឯខ្លះកាន់តែក្ដៅ ទោះជានៅកម្ពុជា​ស្ថិតក្រោមការគ្រប់គ្រងបានក៏ដោយ។ ក្រៅពីវិធានការ ៣កុំ ៣ការពារ យុទ្ធនាការវ៉ាក់សាំង​ដូសទី២ និង​ដូសជំរុញ​រួច ក្ដីបារម្ភបន្ទាប់​របស់សមាមជិកគ្រួសារ ឬ​ខ្លួន​ផ្ទាល់​គឺ ជំងឺរ៉ាំរ៉ៃប្រចាំកាយ។ យើង​ទទួល​បាន​សំណួរ​ច្រើន​ណាស់​ពីមិត្តអ្នកអានសម្ដែងក្ដីបារម្ភ  ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​ចម្ងល់៣ ដែល​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ស្វែង​យល់ ជុំវិញ​វិបត្តិកូវីដ១៩​។ សម្រាប់​ព័ត៌មាន​ខាង​ក្រោម​នេះ ជា​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​វិបសាយ​សមាគម​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​សហរដ្ឋអាមេរិក។

១. ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​ឆ្លង​កូវីដ១៩ ជាង​អ្នក​ផ្សេង?​

មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​អ្ន​ក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ងាយ​ឆ្លង​វីរុស​កូវីដ១៩ ជាង​អ្នក​ផ្សេង​នោះ​ទេ​។ បញ្ហា​នៅ​ត្រង់​ថា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាង​អ្នក​ផ្សេង បើ​សិន​ជា​មាន​ឆ្លង​កូវីដ១៩​។​ ដូច​គ្នា​ដែរ​ បើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ មាន​ទាំង​ជំងឺ​បេះដូង​ទៀត នោះ​ស្ថាន​ភាព​សុខភាព​អាច​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​បើ​មាន​ឆ្លង​វីរុស​កូវីដ​១៩​។ ដូច​គ្នា​ដែរ មនុស្ស​វ័យ​ចំណាស់ ក៏​ប្រឈម​ខ្ពស់​នឹង​ផលវិបាក​ខ្លាំង​ដែរ បើ​មាន​ឆ្លង​វីរុស​​នេះ​។

២. ម៉េច​បាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រឈម​ផល​វិបាក​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ១៩?

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហាក់​​មាន​ផលវិបាក​ធ្ងន់​ធ្ងរ​ក្រោយ​កើត​មាន​ជំងឺ​កូវីដ១៩​។ ជា​ទូទៅ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​គេ​រក​ឃើញ​ថា​មាន​ផល​វិបាក​ និង​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ពេល​ឆ្លង​វីរុស មិន​ថា​តែ​​វីរុស​កូវីដ​១៩​នោះ​ទេ​។

បើ​តាម​ការ​សង្កេត​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​បាន​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​របស់​ខ្លួន​បាន​ល្អ គឺ​អាច​បន្ថយ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ពី​ជំងឺ​កូវីដ១៩​។ ផ្ទុយ​ពីនេះ​ បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ជំងឺ​បេះដូង ឬ​មាន​ផលវិបាក​ផ្សេង​ទៀត​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម នឹង​ធ្វើ​ឲ្យ​ឱកាស​កើត​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ១៩ ​ក៏​កាន់តែ​ខ្ពស់ ដូច​ជា​ពេល​យើង​ឆ្លង​​វីរុស​ផ្សេង​ដែរ ព្រោះ​ថា​បើ​យើង​មាន​បញ្ហា​សុខភាព​ច្រើន​ រាង​កាយ​ក៏​ពិបាក​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ទាំង​នោះ​ដែរ​។

​​​​​ការ​ឆ្លង​វីរុស អាច​បង្កើន​ការ​រលាក ឬ​ហើម​ផ្នែក​ខាង​ក្នុង សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ការណ៍​នេះ​អាច​បង្ក​ឲ្យ​កម្រិត​ជាតិ​ស្ករ​ឡើង​ហួស​ពី​កម្រិត​ណែនាំ ហើយ​ការ​រលាក​ទៀត​សោត​ ក៏​ជា​ចំណែក​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដែរ​។

៣. ហានិភ័យ​ខុស​គ្នា​បែប​ណា​រវាង​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែមប្រភេទ១ និង​ប្រភេទ​២?​

CDC អាមេរិក​បាន​រាយ​ការណ៍​ថា​ មនុស្ស​គ្រប់​វ័យ​​ដែល​មាន​ជំងឺ​ប្រចាំ​កាយ រួម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង គឺ​សុទ្ធ​តែ​ប្រឈម​ខ្ពស់​នឹង​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ១៩។

បើ​តាម​ CDC នៅ​ពេល​នេះ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ក៏​អា​ច​ស្ថិត​ក្នុង​ក្រុម​មាន​ហានិភ័យ​ខ្ពស់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ពេល​ឆ្លង​កូវីដ​១៩ដូចគ្នា​។

ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ដឹង​ថា​មិន​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ណា​ទេ ស្ថានភាព​សុខភាព​ពេល​ឆ្លង​កូវីដ​១៩ អាច​ផ្អែក​លើ​អាយុ ការ​គ្រប់​គ្រង​ជំងឺ​បាន​ល្អ ឬ​អត់ និង​ថា​តើ​ពេល​នេះ​​កំពុង​មាន​ផលវិបាក​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​ឬ​យ៉ាងណា​។ អ្នក​មាន​បញ្ហា​សុខ​ភាព​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម អាច​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ពេល​ឆ្លងកូវីដ១៩ ជាង​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ តែ​មាន​សុខភាព​ល្អ​។

អ្នកចង់ដឹងពីកម្រិតហានិភ័យខ្លួន​ថាអាចមានជំងឺទឹកនោមផ្អែម ឬអត់​អាច​សាកល្បង គណនាតាមហានិភ័យសុខភាពជំងឺបម្រុងទឹកនោមផ្អែមបាន

អាហារទឹកនោមផ្អែម

តិចនិក​មួយ​ចំនួន​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោមផ្អែមថែសុខភាពអំឡុងកូវីដ១៩

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ឡើង​២០​ភាគ​រយ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ ដោយ​សារ​កូវីដ១៩។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ពេល​កើត​ស្ត្រេស​ នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​រាង​កាយ ដោយ​សារ​តែ​ស្ត្រេស​នឹង​រាំង​ស្ទះ​ដល់​រាង​កាយ​ក្នុង​ការ​បញ្ចេញ​អាំងស៊ុយលីន ដែល​ជា​អ័រម៉ូន​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច​គ្នា​ដែរ កើត​ស្រ្តេស​រ៉ាំរ៉ៃ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​ដែរ​។

ដើម្បី​រក្សា​សុខភាព​ឲ្យ​នៅ​ល្អ​ក្នុង​អំឡុង​ពេល​នេះ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​៖​​

  • ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ ការ​សិក្សា​បង្ហាញ​ថា​ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់​​ដូច​ជា​រត់ ដើរ ជិះកង់ និង​រាំ ជា​ដើម ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ចិត្ត និង​គេង​លក់​ស្រួល​។ សមាគម​ធ្វើ​ការ​លើ​បញ្ហា​ថប់បារម្ភ និង​បាក់​ទឹក​ចិត្ត​របស់​អាមេរិក​លើក​ឡើង​ថា គ្រាន់​តែ​ធ្វើ​លំហាត់​ប្រាណ​​ឲ្យ​បាន​ត្រឹម​ប្រាំ​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ជួយ​ប្រឆាំង​នឹង​បញ្ហា​ថប់បារម្ភ​បាន​ដែរ​។

  • យកចិត្តទុកដាក់លើអាហារដើម្បី​រក្សា​តុល្យភាព​

ញ៉ាំ​អាហារ​មាន​តុល្យ​ភាព ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ឲ្យ​នៅ​ថេរ​ល្អ​។ អ្នក​ជំនាញ​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ផ្ដោត​ការ​ញ៉ាំ​បន្លែ ​ផ្លែឈើ​ស្រស់ មាន​ជាតិ​សរសៃ និង​អាហារ​ប្រភព​ប្រូតេអ៊ីន​ដូច​ជា​ស៊ុត សណ្ដែក ញ៉ាំ​ត្រី និង​គ្រាប់​ផ្លែឈើ​ជា​ដើម​។

  • រក​ជំនួយ​ពី​គ្រូពេទ្យ

បើ​សិន​ជា​យើង​មាន​នៅ​តែ​មាន​បញ្ហា​ស្ត្រេស មិន​អាច​គ្រប់​គ្រង​បាន ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ នឹង​ផ្ដល់​ការ​ប្រឹក្សា ដើម្បី​ជួយ​យើង​ឲ្យ​បាន​ធូរ​ស្រាល​ពី​បញ្ហា​ទាំង​នេះ។

សំណួរ​ដែលឧស្សាហ៍​សួរ​ញឹកញាប់​បំផុតអំពីជំងឺទឹកនោមផ្អែម

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.diabetes.org/coronavirus-covid-19/how-coronavirus-impacts-people-with-diabetes#:~:text=A%3A%20People%20with%20diabetes%20are,your%20diabetes%20is%20well%2Dmanaged.

https://www.timesnownews.com/health/article/stress-can-cause-high-blood-sugar-levels-5-tips-for-diabetics-to-stay-calm-and-healthy-during-covid/627620

https://onlinelibrary.wiley.com/doi/full/10.1111/dme.14319

កំណែ​ប្រែបច្ចុប្បន្ន

10/01/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

៥ យ៉ាង ថែទាំសុខភាពអ្នកទឹកនោមផ្អែម ពេលផ្ទុះកូវីដ-១៩

គ្នាយើងអង្គុយ​ធ្វើការ​យូរ​ម៉ោង ងើប​ដើរ​ខ្លះ​​ កុំឲ្យប្រឈមជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម