និយមន័យ
១- អ្វីជាជំងឺមហារីកឆ្អឹង?
មហារីកប្រភេទនេះ ច្រើនកើតលើឆ្អឹងខ្មងជើង ឆ្អឹងភ្លៅ និងឆ្អឹងដើមដៃ។ ជំងឺនេះសង្កេតឃើញភាគច្រើនកើតលើយុវវ័យ ដែលជាពេលឆ្អឹងកំពុងលូតលាស់ខ្លាំង ហើយប៉ះពាល់លើក្មេងប្រុសច្រើនជាងក្មេងស្រី។ មិនតែប៉ុណ្ណោះ ឃើញមានកើតលើមនុស្សចាស់ដូចគ្នា អំឡុងពេលកំពុងព្យាបាលមហារីកដទៃទៀតដោយសារធាតុគីមី ត្រូវគ្រូពេទ្យរកឃើញចៃដន្យតាមរយៈការថតកាំរស្មី។
២- កើតឡើងញឹកញាប់ដែរទេ?
មហារីកប្រភេទនេះ អាចកើតលើមនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង ប៉ុន្តែក្មេងប្រុសស្ថិតនៅវ័យជំទង់ប្រឈមខ្ពស់ជាងក្មេងស្រី ពិសេសកម្ពស់ខ្ពស់ខុសប្រក្រតីតែម្តង។ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានលម្អិត។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ក្មេងៗអាចឈឺចាប់ពេលយប់ ឬបន្ទាប់ពីរត់លេងរួច ហើយក្មេងអាចដើរវៀចៗ ដោយសារឆ្លងរោគនៅជើង ទាមទារឲ្យប៉ាម៉ាក់ ត្រូវប្រញាប់យកអូនៗទៅមន្ទីរពេទ្យ ពិសេសពេលប្រទះឃើញអាការៈដូចជា៖
– ហើម ឬមានដុំពកនៅកន្លែងបង្ករោគ
– ឈឺចាប់នៅសន្លាក់ ឈឺបាត់ៗរាប់ខែ
– ងាយបាក់ឆ្អឹង។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់រូបមិនមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុត ទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
វិបត្តិតំណពូជ ឬ DNA ជាផ្នែកមួយបង្កជាមហារីកឆ្អឹង ដោយសារកោសិកាឆ្អឹងលូតលាស់លឿនទ្វេដងខុសប្រក្រតី។ ក្មេងៗមានការលូតលាស់លឿន ងាយកើតមហារីកឆ្អឹង ជាងក្មេងដទៃ ប៉ុន្តែមូលហេតុច្បាស់លាស់ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្រនៅបន្តស្រាវជ្រាវនៅឡើយ។ លើសពីនេះ ក្មេងមានជំងឺ Paget និងមហារីកសរសៃភ្នែក ក៏បង្ហាញថាមានឱកាសកើតមហារីកឆ្អឹងដូចគ្នា។
កត្តាប្រឈម
៦- កត្តាប្រឈមបង្កមានអ្វីខ្លះ?
គួរប្រឹក្សាជាមួយគ្រូពេទ្យ ក្នុងករណីមានសង្ស័យ ឬមានចម្ងល់ពាក់ព័ន្ធជំងឺមហារីកឆ្អឹង។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យមានវិធីសាស្ត្រច្រើន ដើម្បីកំណត់រោគវិនិច្ឆ័យ ហើយជាធម្មតាចាប់ផ្តើដំបូងដោយពិនិត្យរាងកាយ សាកសួរពីប្រវត្តិជំងឺ បន្ទាប់មកធ្វើតេស្តឈាម រកមើលធាតុគីមីក្នុងឈាម អាចបង្កឲ្យកើតមហារីក ព្រមទាំងមានតេស្តផ្សេងទៀតដូចជា៖
– ថតស៊ីធី (CT Scan)
– ថតអឹមរ៉ាយ (MRI)
– ថតកាំរស្មីអ៊ិច
– ថតផេតស្កេន
– ច្រឹបយកកោសិកាឆ្អឹងទៅពិនិត្យ
– ស្កេនឆ្អឹង។
៨- ព្យាបាលដោយវិធីណា?
ព្យាបាល អាស្រ័យទៅលើកន្លែងដុំមហារីកកើតឡើង និងការរីករាលដាលរបស់មហារីក ព្រមទាំងកត្តាសុខភាពផ្ទាល់។ អ្នកជំងឺភាគច្រើន ទទួលការព្យាបាលដោយការវះកាត់ និងគីមី ខណៈមួយចំនួនផ្សេងទៀត អាចឈានដល់ការព្យាបាលដោយកាំរស្មីវិទ្យុសកម្មទៀតផង។
– ព្យាបាលដោយវះកាត់៖ បើមានដុំមហារីកនៅជើង ត្រូវយកដុំនោះចេញ ពេទ្យនឹងដាក់ជ័រសិប្បនិមិ្មត ជំនួសកន្លែងចន្លោះប្រហោងនោះ ហើយករណីខ្លះអាចឈានដល់ការផ្សាំឆ្អឹងទៀងផង។ បើកើតលើឆ្អឹងត្រគាក ខ្នង និងថ្គាម កាន់តែពិបាកព្យាបាល ជម្រើសល្អបំផុត ព្យាបាលដោយវិទ្យុសកម្ម។ លើសពីនេះ បើមហារីករាលដាលដល់សរសៃឈាម ករណីកាត់អវយវៈ អាចត្រូវធ្វើឡើង ប្រឈមពិការភាពធ្ងន់ធ្ងរ និងផលវិបាកជាច្រើន ពិសេសប៉ះពាល់សតិអារម្មណ៍ខ្លាំង។ ករណីនេះសូមពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយសមស្រប។
– ព្យាបាលដោយគីមី៖ វិធីនេះ ជាជម្រើសគ្រូពេទ្យអនុវត្តច្រើនជាងគេ ថ្នាំគីមីអាចទៅរារាំងដំណើររីកលូតលាស់របស់មហារីក ងាយស្រួលវះកាត់យកចេញ។ ក្មេងៗ គឺងាយនឹងរងផលវិបាកដោយថ្នាំគីមី ដូចជាមិនឃ្លានអាហារ ក្អួត ឬចង្អោរនិងរាគជាដើម។
– ព្យាបាលតាមវិទ្យុសកម្ម៖ មិនសូវប្រើដើម្បីព្យាបាលមហារីកប្រភេទនេះទេ ព្រោះថាមិនសូវមានប្រសិទ្ធភាព ហើយគ្រូពេទ្យអាចប្រើកាំរស្មីវិទ្យុសកម្មពីខាងក្រៅជំនួសវិញ ដើម្បីសម្លាប់កោសិកាមហារីក នៅសេសសល់ក្រោយវះកាត់។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
ដើម្បីថែទាំខ្លួនប្រាណឲ្យបានល្អយើងគួរផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួនអាចជួយគ្រប់គ្រងស្ថានភាពជំងឺបាន។ គួរពិភាក្សាជាមួយគ្រូពេទ្យ បើសិនមានចម្ងល់ ឬមន្ទិលសង្ស័យពាក់ព័ន្ធវិធីបង្ការ និងគ្រប់គ្រងជំងឺមហារីកប្រភេទនេះ។
[embed-health-tool-bmi]