home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

តិចនិកស្ទាប និងពិនិត្យសុដន់ រកជំងឺមហារីកដោយខ្លួនឯង

តិចនិកស្ទាប និងពិនិត្យសុដន់ រកជំងឺមហារីកដោយខ្លួនឯង

មហារីក​សុដន់កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ មហារីក​សុដន់​ជាជំងឺ​កាចសាហាវ​​ដែល​កើត​លើ​ស្ត្រី​លំដាប់​ទី ២ បន្ទាប់​ពី​មហារីក​មាត់​ស្បូន ​ហើយ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ តែ​យើង​អាច​បង្ការ​បាន​តាមរ​យៈ​ការ​ទៅ​ថត​សុដន់​​រកមើល​ជំងឺ​មហារីក​ជាប្រចាំ និង​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ កាល់ម៉ែត អ៊ាវ សុខា

តិចនិក ស្ទាប និង​ពិនិត្យ​សុដន់ រក​ជំងឺ​មហារីក​ដោយ​ខ្លួនឯង៖

ចង់ដឹងថា សុដន់​មាន​អ្វី​ប្រែប្រួល​ខុស​ប្រក្រតី​ឬ​អត់ ស្រីៗ​គួរ​ស្ទាប​សុដន់​បន្ទាប់​ពី​មាន​រដូវ​ហើយ​ថ្មី ព្រោះ​បើ​ធ្វើ​នៅ​ពាក់​កណ្តាល​វដ្តរដូវ សុដន់​ឡើងតឹ​ង ឈឺ ​ពិបាក​ស្ទាប។

– ពិនិត្យ​បរិវេណ​សុដន់ តើ​មាន​ចេញ​​ទឹកដោះ ស្បែក​មាន​ឡើង​គ្រើម រមាស់ ឬ​ផត​ផ្នែក​ណា​មួយ​អត់
– លើក​ដៃ​ខាង​ស្តាំ​ឡើង ហើយ​ប្រើ​ចុង​ម្រាម​ដៃ​ឆ្វេង ៣ ស្ទាប​សុដន់​ស្តាំ ដោយ​ចាប់​ផ្តើម​​ស្ទាប​ពី​ខាងក្រៅ​ទៅ​ស្ទាប​ជា​រង្វង់ តើ​មាន​ដុំ​រឹង ឬ​អត់?
– ពិនិត្យ​សុដន់​ទាំង​២ ព្រម​ទាំង​ឃ្លៀក តើ​មាន​អ្វីគួរ​ឲ្យ​សង្ស័យ​ផ្សេង​ទៀត​ទេ?
– ចុងក្រោយ ត្រូវ​ពិនិត្យ​ចុង​ដោះ តើ​មាន​ចេញ​ទឹក​ដោះ​លាយ​ឈាម​ឬ​អត់ ឬ​ក៏​ផត​​ក្បាល​ចូល​ក្នុងទេ?

អត្ថបទពាក់ព័ន្ធ៖

ការ​ស្ទាប​សុដន់​ដោយ​ខ្លួន​ឯង​អាច​ឲ្យ​យើង​ដឹង​ពី​សញ្ញា​មិន​ប្រក្រតី​ណាមួយ​មែន តែ​មិន​អាច​វិភាគ​រក​ជំងឺ​មហារីក​បាន​ទេ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បាន​ណែនាំ​​ឲ្យ​ស្រីៗ​​ពេល​ឈាន​ដល់​អាយុ ៣៥ ឆ្នាំ​ឡើង ហោច​ណាស់​ត្រូវ​ទៅ​ថត​ពិនិត្យ​សុដន់​ជាមួយ​គ្រូពេទ្យ​ជំនាញ​រៀង​រាល់ ១- ២ ឆ្នាំម្តង។ ជំងឺ​មហារីក​សុដន់ ប្រសិន​បើ​យើង​ដឹង​ទាន់​ពេល ស្វែង​រក​ការ​ព្យាបាល​នៅ​ដំណាក់កាល​ដំបូងៗ អត្រា​ព្យាបាល​ជា​សះស្បើយ​មាន​ពី ៦០%-៧០%។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 14/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត